គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 7:18-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. ហើយ​ក៏​កើត​មាន ដូច​ជា​អ្នក​សំណប់​របស់​ព្រះ បាន​ទូល​ដល់​ស្តេច​ថា លុះ​ថ្ងៃ​ស្អែក​ពេល​ថ្មើរ​នេះ នោះ​ម្សៅ​ឱក​២​រង្វាល់​នឹង​លក់​ថ្លៃ​១​រៀល ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​១​រង្វាល់​នឹង​លក់​ថ្លៃ​១​រៀល​ដែរ នៅ​ត្រង់​ទ្វារ​ក្រុង​សាម៉ារី

19. ឯ​មេ‌ទ័ព​ដែល​បាន​ឆ្លើយ​តប​នឹង​អ្នក​សំណប់​របស់​ព្រះ​ថា បើ​ទោះ​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ទាំង​ទ្វារ​នៅ​លើ​មេឃ​ផង នោះ​តើ​ការ​យ៉ាង​នោះ​នឹង​កើត​មក​ដូច​ម្តេច​បាន ហើយ​អេលី‌សេ​បាន​ឆ្លើយ​ថា មើល ភ្នែក​លោក​នឹង​ឃើញ​ច្បាស់ តែ​មិន​បាន​បរិភោគ​ទេ

20. នោះ​ក៏​កើត​ដល់​មេ‌ទ័ព​នោះ​ដូច្នោះ​មែន ដ្បិត​បណ្តា‌ជន​ទាំង‌ឡាយ គេ​បាន​ជាន់​លោក​ស្លាប់ នៅ​ត្រង់​ទ្វារ​ទី​ក្រុង​ទៅ។

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 7