គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 7:12-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ឯ​ស្តេច​ទ្រង់​តើន​ឡើង​ទាំង​យប់ មាន​ព្រះ‌បន្ទូល​នឹង​ពួក​ជំនិត​ទ្រង់​ថា យើង​នឹង​សំដែង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ឧបាយ​របស់​ពួក​ស៊ីរី ដែល​គេ​គិត​ធ្វើ​ដល់​យើង គឺ​គេ​ដឹង​ថា យើង​រាល់​គ្នា​អត់‌ឃ្លាន បាន​ជា​គេ​ថយ​ចេញ​ពី​ទី​បោះ​ទ័ព ទៅ​ពួន​នៅ​ឯ​ទី​វាល ដោយ​នឹក​ថា កាល​ណា​យើង​ចេញ​ពី​ក្រុង​នេះ​ទៅ នោះ​គេ​នឹង​ចាប់​យើង​ទាំង​រស់ ហើយ​នឹង​ចូល​មក​ក្នុង​ទី​ក្រុង​បាន

13. តែ​ពួក​ជំនិត​ម្នាក់​ទូល​ថា សូម​ឲ្យ​គេ​យក​សេះ​៥​ដែល​នៅ​សល់ ដែល​បាន​ទុក​ក្នុង​ទី​ក្រុង (មើល សេះ​ទាំង​នោះ​ក៏​ដូច​ជា​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទី​ក្រុង​នៅ​ឡើយ គឺ​ដូច​ជា​ពួក​អ៊ីស្រា‌អែល ដែល​កំពុង​តែ​រោយ‌រៀវ​ទៅ​ហើយ​នេះ) សូម​ចាត់​គេ​ទៅ​មើល​ចុះ

14. ដូច្នេះ គេ​ក៏​យក​រទេះ​ចំបាំង​២​ទឹម​ដោយ​សេះ ហើយ​ស្តេច​ទ្រង់​ចាត់​គេ​ឲ្យ​ទៅ​តាម​ពល‌ទ័ព​ស៊ីរី ដោយ​ព្រះ‌បន្ទូល​ថា ចូរ​ទៅ​មើល​ចុះ

15. អ្នក​ទាំង​នោះ​ក៏​ទៅ​តាម​រហូត​ដល់​ទន្លេ​យ័រដាន់ ឃើញ​មាន​សុទ្ធ​តែ​អាវ និង​ភាជនៈ​ផ្សេងៗ ដែល​ពួក​ស៊ីរី​បាន​បោះ​ចោល​រាយ​រហូត​តាម​ផ្លូវ​ទៅ ដោយ​ខំ​រត់​ជា​ប្រញាប់ រួច​ពួក​អ្នក​ដែល​ស្តេច​ចាត់​ឲ្យ​ទៅ ក៏​វិល​មក​ទូល​ទ្រង់​វិញ។

16. ឯ​ពួក​ប្រជា‌ជន​ទាំង‌ឡាយ ក៏​ចេញ​ទៅ​ចាប់​យក​របឹប​នៅ​ទី​បោះ​ទ័ព​នៃ​ពួក​ស៊ីរី ដូច្នេះ​ម្សៅ​យ៉ាង​ម៉ដ្ត​១​រង្វាល់​ក៏​បាន​លក់​ថ្លៃ​១​រៀល និង​ម្សៅ​ឱក​២​រង្វាល់​ក៏​បាន​លក់​ថ្លៃ​១​រៀល​ដែរ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

17. ហើយ​ស្តេច​ទ្រង់​ដំរូវ​មេ‌ទ័ព​ម្នាក់ ដែល​ទ្រង់​បាន​ព្រយុង​លើ​ដៃ​លោក ឲ្យ​ចេញ​ទៅ​ត្រួត‌ត្រា​មើល​ការ​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង តែ​បណ្តា‌ជន គេ​ជាន់​លោក​ស្លាប់ នៅ​ត្រង់​ទ្វារ​ទី​ក្រុង​ទៅ ដូច​ជា​អ្នក​សំណប់​របស់​ព្រះ​បាន​ទាយ​ទុក ក្នុង​កាល​ដែល​ស្តេច​យាង​ចុះ​ទៅ​ឯ​លោក​នោះ

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 7