គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 4:42-44 ព្រះគម្ពីរបរិសុទ្ធ (KHOV)

42. នៅ​គ្រា​នោះ មាន​មនុស្ស​ម្នាក់ មក​ពី​ស្រុក​បាល-សា‌លីសា គាត់​យក​នំបុ័ង​ម្សៅ​ឱក​២០​ដុំ​ធ្វើ​ពី​ផល​ដំបូង និង​គួរ​ស្រូវ​ស្រស់ មក​ជូន​ដល់​អ្នក​សំណប់​របស់​ព្រះ នោះ​លោក​ប្រាប់​ថា ចូរ​ចែក​ឲ្យ​បណ្តា‌ជន​បរិភោគ​ទៅ

43. អ្នក​បំរើ​លោក​សួរ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ដាក់​តែ​ប៉ុណ្ណេះ ឲ្យ​មនុស្ស​១០០​នាក់​បរិភោគ​បាន តែ​លោក​បង្គាប់​ថា ចូរ​ចែក​ឲ្យ​គេ​បរិភោគ​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា គេ​នឹង​បរិភោគ​ឆ្អែត ហើយ​នឹង​នៅ​មាន​សល់​ផង

44. ដូច្នេះ គាត់​ក៏​ដាក់​ឲ្យ​គេ​បរិភោគ ហើយ​គេ​បាន​ឆ្អែត រួច​នៅ​មាន​សល់ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ។

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 4