គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 4:2-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. អេលី‌សេ​សួរ​នាង​ថា តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​អ្នក សូម​ប្រាប់​ខ្ញុំ​ចុះ តើ​អ្នក​មាន​អ្វី​នៅ​ផ្ទះ នាង​ឆ្លើយ​តប​ថា នាង​ខ្ញុំ​គ្មាន​អ្វី​នៅ​ផ្ទះ​ទេ មាន​តែ​ដប​ប្រេង​១​ប៉ុណ្ណោះ

3. ដូច្នេះ លោក​ប្រាប់​ថា ចូរ​អ្នក​ចេញ​ទៅ​ខ្ចី​ភាជនៈ ពី​ពួក​អ្នក​ជិត​ខាង​ទាំង​ប៉ុន្មាន គឺ​ជា​ភាជនៈ ដែល​នៅ​ទទេ ហើយ​កុំ​ឲ្យ​ខ្ចី​តិច​ឡើយ

4. រួច​ឲ្យ​អ្នក​នាំ​កូន​ចូល​ទៅ​ក្នុង​ផ្ទះ បិទ​ទ្វារ​ទៅ ហើយ​ចាក់​ប្រេង​ទៅ​ក្នុង​ភាជនៈ​ទាំង​នោះ កាល​ណា​មាន​១​ណា​ពេញ នោះ​ចូរ​ដាក់​ទុក​ទៅ​ខាង​ម្ខាង

5. ដូច្នេះ នាង​ក៏​ចេញ​ពី​លោក​ទៅ នាំ​កូន​ចូល​ទៅ​ក្នុង​ផ្ទះ​បិទ​ទ្វារ កូន​ទាំង​២​ក៏​ហុច​ភាជនៈ​មក​ឲ្យ​ម្តាយ ហើយ​ម្តាយ​ក៏​ចាក់​ប្រេង​ដាក់

6. លុះ​ភាជនៈ​ទាំង​នោះ​បាន​ពេញ​ហើយ នោះ​នាង​បង្គាប់​កូន​ថា ចូរ​ហុច​១​ទៀត​មក​ឲ្យ​អញ តែ​កូន​ឆ្លើយ​តប​ថា មាន​តែ​ប៉ុណ្ណឹង​ទេ នោះ​ប្រេង​ក៏​ឈប់​ហូរ​ទៅ

7. នាង​ក៏​ទៅ​ជំរាប​ដល់​អ្នក​សំណប់​របស់​ព្រះ ហើយ​លោក​ប្រាប់​ថា ចូរ​យក​ប្រេង​នោះ​ទៅ​លក់ សង​បំណុល​គេ​ទៅ ឯ​ចំណែក​ដែល​សល់​នៅ នោះ​ចូរ​ទុក​ចិញ្ចឹម​ខ្លួន និង​កូន​ចុះ។

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 4