គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 3:11-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. តែ​យ៉ូសា‌ផាត​មាន​ព្រះ‌បន្ទូល​សួរ​ថា នៅ​ទី​នេះ តើ​គ្មាន​ហោរា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ឲ្យ​យើង​បាន​សួរ​ដល់​ព្រះ‌អង្គ​ដោយ‌សារ​អ្នក​នោះ​ទេ​ឬ​អី នោះ​អ្នក​ជំនិត​ម្នាក់​របស់​ស្តេច​អ៊ីស្រា‌អែល​ក៏​ទូល​ឆ្លើយ​ឡើង​ថា អេលី‌សេ ជា​កូន​សាផាត ដែល​បាន​ចាក់​ទឹក​លាង​ដៃ​អេលីយ៉ា លោក​នៅ​ទី​នេះ​ដែរ

12. យ៉ូសា‌ផាត​ក៏​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​សណ្ឋិត​នៅ​នឹង​លោក ដូច្នេះ ស្តេច​អ៊ីស្រា‌អែល និង​យ៉ូសា‌ផាត ហើយ​ស្តេច​អេដំម ទាំង​៣​អង្គ ក៏​យាង​ចុះ​ទៅ​ឯ​លោក។

13. ឯ​អេលី‌សេ ក៏​ទូល​ដល់​ស្តេច​អ៊ីស្រា‌អែល​ថា តើ​ទ្រង់​នឹង​ទូល‌បង្គំ​ត្រូវ​ការ​អ្វី​នឹង​គ្នា ចូរ​ទៅ​ឯ​ពួក​ហោរា​របស់​ព្រះ‌បិតា និង​ព្រះ‌មាតា​ទ្រង់​ចុះ តែ​ស្តេច​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​តប​ថា ទេ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ហៅ​ស្តេច​ទាំង​៣​អង្គ​នេះ​មក ដើម្បី​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ពួក​ម៉ូអាប់​ហើយ

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 3