ពួកអ្នកបំរើទ្រង់ ក៏ដឹកសពទ្រង់ក្នុងរទេះពីមេគី‌ដោ ទៅដល់ក្រុងយេរូ‌សាឡិមវិញ បញ្ចុះនៅក្នុងផ្នូររបស់ទ្រង់ រួចពួកអ្នកស្រុក គេលើកយ៉ូអា‌ហាស ជាព្រះ‌រាជ‌បុត្រារបស់យ៉ូសៀស ចាក់ប្រេងតាំងឡើង ជាស្តេចជំនួសបិតា។