គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 23:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ស្តេច​ទ្រង់​ក៏​ចាត់​គេ ឲ្យ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម​មក​ប្រជុំ​គ្នា

2. រួច​ស្តេច​ទ្រង់​យាង​ឡើង ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ពួក​ស្រុក​យូដា​ទាំង​អស់ ហើយ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន និង​ពួក​សង្ឃ ពួក​ហោរា ហើយ​នឹង​អស់​ទាំង​បណ្តា‌ជន ទាំង​តូច​ទាំង​ធំ​ផង នោះ​ទ្រង់​ក៏​អាន​មើល​អស់​ទាំង​ព្រះ‌បន្ទូល នៅ​ក្នុង​គម្ពីរ​ជា​សេចក្តី​សញ្ញា​ដែល​បាន​ប្រទះ​ឃើញ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​គេ​ស្តាប់

3. ស្តេច​ទ្រង់​ឈរ​នៅ​លើ​ទី​ថ្កល់ ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ឲ្យ​បាន​ដើរ​តាម​ព្រះ‌យេហូវ៉ា ហើយ​កាន់​តាម​ក្រឹត្យ‌ក្រម និង​សេចក្តី​បន្ទាល់ ហើយ​នឹង​បញ្ញត្ត​របស់​ទ្រង់​ទាំង​ប៉ុន្មាន អស់​អំពី​ចិត្ត ហើយ​អស់​អំពី​ព្រលឹង​ទ្រង់ ដើម្បី​នឹង​សំរេច​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា ដែល​កត់​ទុក​នៅ​ក្នុង​គម្ពីរ​នេះ ហើយ​បណ្តា‌ជន​ទាំង‌ឡាយ គេ​ក៏​យល់​ព្រម​តាម​ដែរ។

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 23