គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 22:8-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ឯ​ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ លោក​ប្រាប់​ដល់​សាផាន ជា​ស្មៀន​ថា ខ្ញុំ​បាន​ប្រទះ​ឃើញ​គម្ពីរ​ក្រឹត្យ‌វិន័យ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហ៊ីល‌គីយ៉ា​ក៏​ប្រគល់​គម្ពីរ​នោះ​ទៅ​សាផាន ហើយ​សាផាន​បាន​អាន​មើល

9. រួច​នាំ​ដំណឹង​វិល​ទៅ​វិញ ទូល​ស្តេច​ថា ពួក​លោក​ជា​អ្នក​បំរើ​ទ្រង់​បាន​ចាក់​ប្រាក់​ដែល​ឃើញ​មាន​ក្នុង​ព្រះ‌វិហារ ចេញ​ពី​ហឹប​ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​ពួក​អ្នក ដែល​ត្រួត​មើល​ការ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ហើយ

10. រួច​សាផាន​ដ៏​ជា​ស្មៀន​ក៏​ទូល​ស្តេច​ថា ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ បាន​ឲ្យ​គម្ពីរ​នេះ​មក​ទូល‌បង្គំ ដូច្នេះ សាផាន​ក៏​អាន​មើល​ថ្វាយ​ស្តេច។

11. កាល​ស្តេច​ទ្រង់​បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នោះ នោះ​ទ្រង់​ក៏​ហែក​ព្រះ‌ពស្ត្រ

12. រួច​បង្គាប់​ដល់​ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ អ័ហ៊ី‌កាម ជា​កូន​សាផាន អ័កបោរ ជា​កូន​មីកាយ៉ា និង​សាផាន​ដ៏​ជា​ស្មៀន ហើយ​អ័សាយ៉ា ជា​អ្នក​ជំនិត​ស្តេច​ថា

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 22