គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 22:18-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. តែ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទូល​ដល់​ស្តេច​យូដា ដែល​ចាត់​អ្នក​រាល់​គ្នា ឲ្យ​ទៅ​ទូល​សួរ​ព្រះ‌យេហូវ៉ា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ត្រង់​ឯ​ពាក្យ​ដែល​ឯង​បាន​ឮ

19. នោះ​ដោយ​ព្រោះ​ឯង​មាន​ចិត្ត​ទន់ ហើយ​បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​ឯង​បាន​ឮ​សេចក្តី ដែល​អញ​បាន​ទាយ​ទាស់​នឹង​ទី​នេះ ហើយ​ទាស់​នឹង​បណ្តា‌ជន​ដែល​នៅ​ក្រុង​នេះ​ថា គេ​នឹង​ត្រូវ​សាប‌សូន្យ ហើយ​ត្រូវ​ត្រឡប់​ជា​សេចក្តី​បណ្តាសា ហើយ​ដោយ​ព្រោះ​ឯង​បាន​ហែក​សំលៀក‌បំពាក់ ព្រម​ទាំង​យំ​នៅ​មុខ​អញ​ដូច្នេះ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ក៏​បាន​ឮ​ហើយ

20. ហេតុ​នោះ​បាន​ជា​អញ​នឹង​ឲ្យ​ឯង​ទៅ​ជួប‌ជុំ​នឹង​ពួក​អយ្យកោ​ឯង ហើយ​គេ​នឹង​បញ្ចុះ​ឯង នៅ​ក្នុង​ផ្នូរ​ដោយ​សុខ‌សាន្ត ភ្នែក​ឯង​នឹង​មិន​ឃើញ​អស់​ទាំង​សេចក្តី​អាក្រក់ ដែល​អញ​នឹង​នាំ​មក​លើ​ទី​នេះ​ទេ ដូច្នេះ គេ​ក៏​នាំ​យក​ពាក្យ​ទាំង​នោះ ទៅ​ទូល​ដល់​ស្តេច​វិញ។

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 22