គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 22:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​កាល​យ៉ូសៀស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​៨​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៣១​ឆ្នាំ ព្រះ‌មាតា​ព្រះ‌នាម​ជា យេឌីដា បុត្រី​របស់​អ័ដាយ៉ា ជា​អ្នក​ស្រុក​បូស‌កាត់

2. ទ្រង់​ប្រព្រឹត្ត​អំពើ​ដ៏​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​ក៏​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ដាវីឌ ជា​អយ្យកោ​ទ្រង់ ឥត​បែរ​ចេញ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ។

3. នៅ​ឆ្នាំ​ទី​១៨​ក្នុង​រាជ្យ​ស្តេច​យ៉ូសៀស នោះ​ទ្រង់​ចាត់​សាផាន​ដ៏​ជា​ស្មៀន ជា​កូន​អ័សាលា ដែល​ជា​កូន​មស៊ូឡាម​ឲ្យ​ទៅ​ឯ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដោយ​ថា

4. ចូរ​ឡើង​ទៅ​ឯ​ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ ឲ្យ​លោក​យក​ប្រាក់​ដែល​គេ​បាន​នាំ​យក​មក​ថ្វាយ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ប្រាក់​ដែល​ពួក​អ្នក​ឆ្មាំ​ទ្វារ​បាន​ទទួល ពី​ពួក​បណ្តា‌ជន

5. ហើយ​ប្រគល់​ទៅ​ក្នុង​អំណាច នៃ​ពួក​អ្នក​ដែល​ត្រួត​មើល​ការ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​គេ​បាន​ចំណាយ​ដល់​ពួក​ជាង ដែល​ធ្វើ​ការ​ជួស‌ជុល​កន្លែង​បាក់​បែក ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ចុះ

6. គឺ​ដល់​ពួក​ជាង​ឈើ ពួក​ជាង​រៀប​ថ្ម និង​ពួក​ជាង​ផ្សេងៗ សំរាប់​នឹង​ទិញ​ឈើ និង​ថ្ម​ដាប់​ស្រាប់ មក​ជួស‌ជុល​ព្រះ‌វិហារ

7. ប៉ុន្តែ​គេ​មិន​បាន​គិត​ប្រាក់ ដែល​បាន​ប្រគល់​ទៅ ក្នុង​អំណាច​នៃ​អ្នក​ទាំង​នោះ​ទេ ដ្បិត​គេ​ធ្វើ​ការ​ដោយ​ស្មោះ‌ត្រង់។

8. ឯ​ហ៊ីល‌គីយ៉ា ជា​សំដេច​សង្ឃ លោក​ប្រាប់​ដល់​សាផាន ជា​ស្មៀន​ថា ខ្ញុំ​បាន​ប្រទះ​ឃើញ​គម្ពីរ​ក្រឹត្យ‌វិន័យ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហ៊ីល‌គីយ៉ា​ក៏​ប្រគល់​គម្ពីរ​នោះ​ទៅ​សាផាន ហើយ​សាផាន​បាន​អាន​មើល

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 22