គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 20:4-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ឯ​អេសាយ លោក​បាន​ចេញ​ទៅ មិន​ទាន់​ដល់​ទី‌ធ្លា​កណ្តាល​នៅ​ឡើយ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​លោក​ថា

5. ចូរ​ត្រឡប់​ទៅ​ទូល​ដល់​ហេសេគា ជា​មេ​លើ​រាស្ត្រ​អញ​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ដាវីឌ​អយ្យកោ​ឯង ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ អញ​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​ឯង​ហើយ មើល អញ​នឹង​ប្រោស​ឲ្យ​ឯង​បាន​ជា រួច​ដល់​ថ្ងៃ​ទី​៣ ឯង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ នៃ​ព្រះ‌យេហូវ៉ា​បាន

6. អញ​នឹង​ចំរើន​អាយុ​ឯង​ឡើង​១៥​ឆ្នាំ​ទៀត ហើយ​នឹង​ដោះ​ឯង និង​ទី​ក្រុង​នេះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្តេច​អាស‌ស៊ើរ ព្រម​ទាំង​ការ‌ពារ​ទី​ក្រុង​នេះ រក្សា​ទុក​សំរាប់​ខ្លួន​អញ គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ផង

7. អេសាយ​ក៏​ទូល​ថា សូម​យក​ផ្លែ​ល្វា​១​ផែន​មក នោះ​គេ​ក៏​យក​មក​បិទ​លើ​បូស​នោះ រួច​ទ្រង់​បាន​ជា​ឡើង។

8. ហេសេគា​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​អេសាយ​ថា តើ​មាន​ទី​សំគាល់​ណា​ឲ្យ​ខ្ញុំ​ដឹង​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រោស​ឲ្យ​ខ្ញុំ​បាន​ជា ហើយ​ដែល​ខ្ញុំ​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នៅ​ថ្ងៃ​ទី​៣​ដូច្នេះ

9. អេសាយ​ទូល​តប​ថា នេះ​ជា​ទី​សំគាល់​ពី​ព្រះ‌យេហូវ៉ា ឲ្យ​ទ្រង់​បាន​ជ្រាប​ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សំរេច​តាម​សេចក្តី​ដែល​មាន​ព្រះ‌បន្ទូល​ហើយ តើ​ទ្រង់​សព្វ​ព្រះ‌ទ័យ​ឲ្យ​ស្រមោល​ធ្លាក់​ទៅ​មុខ​១០​ចុច ឬ​ថយ​ក្រោយ​១០​ចុច​វិញ

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 20