គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 20:10-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. នោះ​ហេសេគា​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ដែល​ស្រមោល​ជ្រេ​ទៅ​១០​ចុច​នោះ​ស្រណុក​ទេ សូម​ឲ្យ​បាន​ថយ​មក​វិញ​១០​ចុច​ចុះ

11. ដូច្នេះ ហោរា​អេសាយ​លោក​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​ក៏​ធ្វើ​ឲ្យ​ស្រមោល​ដែល​បាន​ជ្រេ​ទៅ នៅ​នាឡិកា​ថ្ងៃ​របស់​ស្តេច​អ័ហាស បាន​ថយ​មក​ក្រោយ​វិញ​១០​ចុច។

12. គ្រា​នោះ ម្រដាក់-បាឡាដាន ជា​បុត្រ​បាឡា‌ដាន ស្តេច​ស្រុក​បាប៊ី‌ឡូន ក៏​ផ្ញើ​សំបុត្រ និង​ដង្វាយ មក​ថ្វាយ​ហេសេគា ដោយ​ព្រោះ​ទ្រង់​ឮ​ថា ហេសេគា​បាន​ប្រឈួន

13. ហេសេគា​ក៏​ស្តាប់​តាម​គេ គឺ​ទ្រង់​បង្ហាញ​ឃ្លាំង​នៃ​ព្រះ‌រាជ‌ទ្រព្យ​ទាំង​ប៉ុន្មាន គឺ​ជា​មាស ប្រាក់ គ្រឿង​ក្រអូប និង​ប្រេង​វិសេស ហើយ​ឃ្លាំង​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់​ទាំង​អស់ និង​គ្រប់​ទាំង​អស់​ដែល​ឃើញ​មាន​ក្នុង​ឃ្លាំង​ទ្រង់​ផង គ្មាន​អ្វី​នៅ​ក្នុង​ព្រះ‌រាជ‌វាំង ឬ​នៅ​ក្រោម​អំណាច​ទ្រង់​ទាំង​អស់​ដែល​ហេសេគា​មិន​បាន​បង្ហាញ​ដល់​គេ​នោះ​ឡើយ

14. នោះ​ហោរា​អេសាយ លោក​មក​គាល់​ស្តេច​ហេសេគា ទូល​សួរ​ថា អ្នក​ទាំង​នោះ​បាន​និយាយ​អ្វី​ខ្លះ ហើយ​មក​ពី​ណា​ដែល​មក​គាល់​ទ្រង់​ដូច្នេះ ហេសេគា​ទ្រង់​តប​ថា គេ​មក​ពី​ប្រទេស​ឆ្ងាយ​ណាស់ គឺ​ពី​ស្រុក​បាប៊ី‌ឡូន

15. រួច​លោក​ទូល​សួរ​ទៀត​ថា គេ​បាន​ឃើញ​អ្វី​ខ្លះ នៅ​ក្នុង​ព្រះ‌រាជ‌វាំង ហេសេគា​ឆ្លើយ​ថា គេ​បាន​ឃើញ​របស់​ទាំង​អស់ ដែល​នៅ​ក្នុង​ដំណាក់​យើង ហើយ​ក្នុង​ព្រះ‌រាជ‌ទ្រព្យ​យើង​ទាំង​អម្បាលម៉ាន គ្មាន​អ្វី​ដែល​យើង​មិន​បាន​បង្ហាញ​ដល់​គេ​នោះ​ឡើយ។

16. ដូច្នេះ​អេសាយ​លោក​ទូល​ដល់​ហេសេគា​ថា សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន

17. មើល នឹង​មាន​គ្រា​មក​ដល់ ដែល​គេ​នឹង​មក​យក​អស់​ទាំង​របស់​ទ្រព្យ ដែល​នៅ​ក្នុង​ព្រះ‌រាជ‌វាំង និង​របស់​ទាំង​ប៉ុន្មាន​ដែល​ពួក​អយ្យកោ​ទ្រង់​បាន​សន្សំ​ទុក រហូត​ដល់​សព្វ​ថ្ងៃ​នេះ នាំ​ទៅ​ឯ​ក្រុង​បាប៊ី‌ឡូន ឥត​ទុក​ឲ្យ​មាន​អ្វី​សល់​នៅ​ឡើយ នេះ​ឯង​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

18. ឯ​ពួក​បុត្រា​ទាំង​ប៉ុន្មាន ដែល​នឹង​កើត​ពី​ទ្រង់​មក នោះ​នឹង​ត្រូវ​ដឹក‌នាំ​ទៅ ឲ្យ​ធ្វើ​ជា​មនុស្ស​កំរៀវ​នៅ​ក្នុង​ដំណាក់​នៃ​ស្តេច​ស្រុក​បាប៊ី‌ឡូន

19. ហេសេគា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អេសាយ​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដែល​បាន​ថា​នោះ​ជា​ល្អ​ហើយ រួច​មាន​ព្រះ‌បន្ទូល​ទៀត​ថា បើ​មាន​សេចក្តី​សុខ‌សាន្ត និង​សេចក្តី​ពិត​នៅ​ក្នុង​គ្រា​យើង​នេះ តើ​មិន​មែន​ជា​ការ​ល្អ​ទេ​ឬ

20. រីឯ​ដំណើរ​ឯ​ទៀត​ពី​ហេសេគា និង​ពី​អំណាច​ទ្រង់​ទាំង​ប៉ុន្មាន ហើយ​ដែល​ទ្រង់​បាន​ធ្វើ​ស្រះ​ទឹក និង​ប្រឡាយ​បង្ហូរ​ទឹក​ចូល​មក​ក្នុង​ទី​ក្រុង​ជា​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

21. ហេសេគា​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ រួច​ម៉ាន៉ាសេ ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 20