គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 19:33-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

33. គឺ​គេ​នឹង​វិល​ទៅ​វិញ​តាម​ផ្លូវ​ដដែល ដែល​គេ​បាន​មក​នោះ ឥត​ចូល​មក​ក្នុង​ទី​ក្រុង​នេះ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

34. ដ្បិត​អញ​នឹង​ការ‌ពារ​ក្រុង​នេះ រក្សា​ទុក​សំរាប់​ខ្លួន​អញ គឺ​ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បំរើ​អញ​ផង។

35. ដូច្នេះ នៅ​ពេល​យប់​នោះ ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចេញ​ទៅ ប្រហារ​ទី​បោះ​ទ័ព​របស់​ពួក​សាសន៍​អាស‌ស៊ើរ សំឡាប់​មនុស្ស​អស់​១​សែន​៨​ម៉ឺន​៥​ពាន់​នាក់ បាន​ជា​កាល​គេ​ក្រោក​ពី​ព្រឹក​ឡើង នោះ​ឃើញ​មនុស្ស​ទាំង​នោះ​សុទ្ធ​តែ​ខ្មោច​ស្លាប់​ទាំង​អស់

36. ហេតុ​នោះ​សាន‌ហេ‌រីប ជា​ស្តេច​អាស‌ស៊ើរ ក៏​ត្រឡប់​ទៅ​អាស្រ័យ​នៅ​ឯ​ក្រុង​នីនីវេ​វិញ

37. រួច​កាល​ទ្រង់​កំពុង​តែ​ថ្វាយ‌បង្គំ នៅ​ក្នុង​វិហារ​របស់​ព្រះ‌នីសរូក ជា​ព្រះ​នៃ​ទ្រង់ នោះ​អ័ឌរ៉ា‌ម៉ា‌លេក និង​សារេ‌ស៊ើរ​ជា​បុត្រ​ទ្រង់ បាន​ធ្វើ​គុត​ទ្រង់​ដោយ​ដាវ ហើយ​រត់​រួច​ទៅ​ឯ​ស្រុក​អារ៉ារ៉ាត​ទៅ នោះ​អេសារ-ហាដោន ជា​ព្រះ‌រាជ‌បុត្រា​ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 19