គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 10:29-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. ប៉ុន្តែ ត្រង់​ឯ​អំពើ​បាប​របស់​យេរ៉ូ‌បោម​ជា​កូន​នេបាត ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​តាម​នោះ​ដែរ គឺ​ជា​កូន​គោ​មាស​នៅ​ក្រុង​បេត-អែល និង​នៅ​ក្រុង​ដាន់ នោះ​យេហ៊ូវ​មិន​បាន​លែង​ប្រព្រឹត្ត​តាម​ទេ

30. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យេហ៊ូវ​ថា ដោយ​ព្រោះ​ឯង​បាន​ប្រព្រឹត្ត​ល្អ ដោយ​សំរេច​សេចក្តី​ដែល​ត្រឹម‌ត្រូវ​នៅ​ភ្នែក​អញ ហើយ​បាន​ធ្វើ​ដល់​ជំនួរ​វង្ស​របស់​អ័ហាប់ តាម​គ្រប់​ទាំង​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​អញ នោះ​ពួក​កូន​ចៅ​ឯង​នឹង​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល រហូត​ដល់​អស់​៤​ដំណ

31. តែ​យេហ៊ូវ​មិន​បាន​ប្រុង​ប្រយ័ត្ន និង​ដើរ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​អស់​ពី​ចិត្ត​ទេ គឺ​លោក​មិន​បាន​លែង​ប្រព្រឹត្ត តាម​អំពើ​បាប​របស់​យេរ៉ូ‌បោម ដែល​បាន​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល ធ្វើ​បាប​តាម​នោះ​ទេ។

32. នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ចាប់​តាំង​កាត់​ដែន​ស្រុក​ចេញ​ពី​នគរ​អ៊ីស្រា‌អែល គឺ​ហាសែល​ទ្រង់​មក​វាយ​សាសន៍​អ៊ីស្រា‌អែល នៅ​អស់​ទាំង​ព្រំ‌ដែន​ស្រុក​របស់​គេ

33. ចាប់​តាំង​ពី​ទន្លេ​យ័រដាន់​ទៅ​ខាង​កើត គឺ​ស្រុក​កាឡាត​ទាំង​អស់ ជា​ស្រុក​របស់​ពួក​កាឌ់ ពួក​រូបេន និង​ពួក​ម៉ាន៉ាសេ ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ​ដែល​នៅ​មាត់​ស្ទឹង​អើណូន ជា​ស្រុក​កាឡាត និង​ស្រុក​បាសាន​ទាំង​មូល

34. រីឯ​ដំណើរ​ឯ​ទៀត​ពី​យេហ៊ូវ និង​ការ​ទាំង​ប៉ុន្មាន​ដែល​លោក​ធ្វើ ហើយ​ពី​អំណាច​របស់​លោក​ទាំង​អស់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

35. យេហ៊ូវ​ក៏​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​លោក​ទៅ ហើយ​គេ​បញ្ចុះ​លោក​នៅ​ក្រុង​សាម៉ារី រួច​យ៉ូអា‌ហាស ជា​បុត្រា ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​លោក

36. យេហ៊ូវ​បាន​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រា‌អែល នៅ​ក្នុង​ក្រុង​សាម៉ារី​អស់​២៨​ឆ្នាំ។

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 10