គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 1:5-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ឯ​ពួក​អ្នក​ដែល​ស្តេច​ចាត់​ប្រើ​នោះ គេ​ក៏​វិល​ត្រឡប់​មក​ឯ​ទ្រង់​វិញ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​វិល​មក​វិញ​ដូច្នេះ

6. គេ​ក៏​ទូល​ឆ្លើយ​ថា មាន​មនុស្ស​ម្នាក់​ឡើង​មក​ជួប​នឹង​យើង​ខ្ញុំ​ប្រាប់​ថា ចូរ​វិល​ទៅ​ឯ​ស្តេច ដែល​ចាត់​ប្រើ​ឯង​រាល់​គ្នា​មក ហើយ​ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ដោយ​ហេតុ​តែ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ឬ​អី បាន​ជា​ព្រះ‌ករុណា​ចាត់​គេ​ឲ្យ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន​វិញ ហេតុ​នេះ​ទ្រង់​នឹង​មិន​ចុះ​ពី​ដំណេក ដែល​បាន​ឡើង​ទៅ​នោះ​បាន​ឡើយ គឺ​ត្រូវ​សុគត​ជា​ពិត​វិញ

7. ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា មនុស្ស​ដែល​ឡើង​មក​ជួប​នឹង​ឯង​រាល់​គ្នា ពោល​សេចក្តី​ទាំង​នេះ តើ​បែប​យ៉ាង​ណា

8. គេ​ទូល​តប​ថា មនុស្ស​នោះ​ពាក់​អាវ​ធ្វើ​ពី​រោម ហើយ​មាន​ខ្សែ​ក្រវាត់​ស្បែក​នៅ​ចង្កេះ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នោះ​គឺ​ជា​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ហើយ។

9. នោះ​ទ្រង់​ចាត់​មេ‌ទ័ព​ម្នាក់ និង​ពួក​ទាហាន​៥០​នាក់​របស់​គាត់ ឲ្យ​ទៅ​រក​អេលីយ៉ា គេ​ក៏​ឡើង​ទៅ​ឯ​លោក​ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ មេ‌ទ័ព​នោះ​និយាយ​នឹង​លោក​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ ស្តេច​ទ្រង់​បង្គាប់​ឲ្យ​អ្នក​ចុះ​មក

10. អេលីយ៉ា​ឆ្លើយ​ទៅ​មេ‌ទ័ព​នោះ​ថា បើ​ខ្ញុំ​ជា​អ្នក​សំណប់​របស់​ព្រះ​ពិត នោះ​សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ឯង និង​ពួក​៥០​នាក់​របស់​ឯង​ទៅ នោះ​ក៏​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះ​ទ័ព​នោះ និង​ពួក​៥០​នាក់​របស់​គាត់​មែន

11. ទ្រង់​ក៏​ចាត់​មេ‌ទ័ព​ម្នាក់ និង​ពួក​៥០​នាក់​របស់​គាត់ ឲ្យ​ទៅ​រក​លោក​ទៀត មេ‌ទ័ព​នោះ​និយាយ​នឹង​លោក​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ចុះ​មក​ជា​ឆាប់

12. អេលីយ៉ា​ក៏​ឆ្លើយ​ទៅ​គេ​ថា បើ​ខ្ញុំ​ជា​អ្នក​សំណប់​របស់​ព្រះ​ពិត នោះ​សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ឯង និង​ពួក​៥០​នាក់​របស់​ឯង​ទៅ នោះ​ក៏​មាន​ភ្លើង​នៃ​ព្រះ​ធ្លាក់​ពី​លើ​មេឃ​ឯង នឹង​ពួក​៥០​នាក់​របស់​ទៅ នោះ​ក៏​មាន​ភ្លើង​នៃ​ព្រះ​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះ​មេ‌ទ័ព​នោះ និង​ពួក​៥០​នាក់​របស់​គាត់​ដែរ

13. រួច​ទ្រង់​ក៏​ចាត់​មេ‌ទ័ព​ទី​៣ និង​ពួក​៥០​នាក់​របស់​គាត់ ឲ្យ​ទៅ​ថែម​ទៀត មេ‌ទ័ព​ទី​៣​នោះ​ក៏​ឡើង​ទៅ​លុត​ជង្គង់​ក្រាប​នៅ​មុខ​អេលីយ៉ា​អង្វរ​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ សូម​អាណិត​មេត្តា​ឲ្យ​ជីវិត​របស់​ខ្ញុំ​ប្របាទ និង​ជីវិត​របស់​៥០​នាក់​នេះ បាន​មាន​ដំឡៃ​នៅ​ភ្នែក​លោក​ចុះ

14. មើល មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​បញ្ឆេះ​មេ‌ទ័ព​ទាំង​២​នាក់ នឹង​ពួក​៥០​នាក់​របស់​គេ ដែល​មក​មុន​នោះ​ទៅ​ហើយ តែ​ឥឡូវ​នេះ សូម​ឲ្យ​ជីវិត​ខ្ញុំ​ប្របាទ មាន​ដំឡៃ​នៅ​ភ្នែក​លោក​វិញ

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 1