គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 1:11-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ទ្រង់​ក៏​ចាត់​មេ‌ទ័ព​ម្នាក់ និង​ពួក​៥០​នាក់​របស់​គាត់ ឲ្យ​ទៅ​រក​លោក​ទៀត មេ‌ទ័ព​នោះ​និយាយ​នឹង​លោក​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ចុះ​មក​ជា​ឆាប់

12. អេលីយ៉ា​ក៏​ឆ្លើយ​ទៅ​គេ​ថា បើ​ខ្ញុំ​ជា​អ្នក​សំណប់​របស់​ព្រះ​ពិត នោះ​សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​បញ្ឆេះ​ឯង និង​ពួក​៥០​នាក់​របស់​ឯង​ទៅ នោះ​ក៏​មាន​ភ្លើង​នៃ​ព្រះ​ធ្លាក់​ពី​លើ​មេឃ​ឯង នឹង​ពួក​៥០​នាក់​របស់​ទៅ នោះ​ក៏​មាន​ភ្លើង​នៃ​ព្រះ​ធ្លាក់​ពី​លើ​មេឃ មក​បញ្ឆេះ​មេ‌ទ័ព​នោះ និង​ពួក​៥០​នាក់​របស់​គាត់​ដែរ

13. រួច​ទ្រង់​ក៏​ចាត់​មេ‌ទ័ព​ទី​៣ និង​ពួក​៥០​នាក់​របស់​គាត់ ឲ្យ​ទៅ​ថែម​ទៀត មេ‌ទ័ព​ទី​៣​នោះ​ក៏​ឡើង​ទៅ​លុត​ជង្គង់​ក្រាប​នៅ​មុខ​អេលីយ៉ា​អង្វរ​ថា ឱ​អ្នក​សំណប់​របស់​ព្រះ​អើយ សូម​អាណិត​មេត្តា​ឲ្យ​ជីវិត​របស់​ខ្ញុំ​ប្របាទ និង​ជីវិត​របស់​៥០​នាក់​នេះ បាន​មាន​ដំឡៃ​នៅ​ភ្នែក​លោក​ចុះ

14. មើល មាន​ភ្លើង​ធ្លាក់​ចុះ​ពី​លើ​មេឃ​មក​បញ្ឆេះ​មេ‌ទ័ព​ទាំង​២​នាក់ នឹង​ពួក​៥០​នាក់​របស់​គេ ដែល​មក​មុន​នោះ​ទៅ​ហើយ តែ​ឥឡូវ​នេះ សូម​ឲ្យ​ជីវិត​ខ្ញុំ​ប្របាទ មាន​ដំឡៃ​នៅ​ភ្នែក​លោក​វិញ

15. នោះ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​ប្រាប់​អេលីយ៉ា​ថា ចូរ​ចុះ​ទៅ​ជា​មួយ​នឹង​គេ​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ដូច្នេះ លោក​ក៏​ក្រោក​ឡើង​ចុះ​ទៅ​ជា​មួយ​នឹង​គេ ចូល​ទៅ​គាល់​ស្តេច

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 1