គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពង្សាវតារក្សត្រ 1:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ក្រោយ​ដែល​អ័ហាប់​សុគត​ហើយ នោះ​សាសន៍​ម៉ូអាប់ គេ​បះ‌បោរ​នឹង​ពួក​អ៊ីស្រា‌អែល

2. នៅ​ខណៈ​នោះ អ័ហា‌ស៊ីយ៉ា​ទ្រង់​ធ្លាក់ ពី​ភ្នាក់​ដៃ​រាន​ជាន់​លើ នៃ​ដំណាក់​នៅ​ក្រុង​សាម៉ារី ហើយ​ក៏​ទ្រង់​ប្រឈួន នោះ​ទ្រង់​ប្រើ​គេ​ឲ្យ​ទៅ ដោយ​បង្គាប់​ថា ចូរ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន តើ​អញ​នឹង​បាន​ជា​ពី​ការ​ឈឺ​នេះ​ឬ​ទេ

3. តែ​ទេវតា​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ប្រាប់​អេលីយ៉ា ជា​អ្នក​ស្រុក​ធេសប៊ី​ថា ចូរ​ក្រោក​ឡើង​ទៅ​ជួប​នឹង​ពួក​អ្នក ដែល​ស្តេច​ក្រុង​សាម៉ារី​ចាត់​ប្រើ​ទៅ​នោះ សួរ​គេ​ថា តើ​ដោយ​ហេតុ​តែ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ឬ​អី បាន​ជា​ឯង​រាល់​គ្នា​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន​វិញ

4. ហេតុ​នោះ ឥឡូវ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ឯង​នឹង​មិន​ចុះ​ពី​ដំណេក ដែល​ឯង​បាន​ឡើង​ទៅ​នោះ​បាន​ឡើយ គឺ​នឹង​ត្រូវ​ស្លាប់​ជា​ពិត រួច​អេលីយ៉ា​ក៏​ចេញ​បាត់​ទៅ។

5. ឯ​ពួក​អ្នក​ដែល​ស្តេច​ចាត់​ប្រើ​នោះ គេ​ក៏​វិល​ត្រឡប់​មក​ឯ​ទ្រង់​វិញ ហើយ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​វិល​មក​វិញ​ដូច្នេះ

6. គេ​ក៏​ទូល​ឆ្លើយ​ថា មាន​មនុស្ស​ម្នាក់​ឡើង​មក​ជួប​នឹង​យើង​ខ្ញុំ​ប្រាប់​ថា ចូរ​វិល​ទៅ​ឯ​ស្តេច ដែល​ចាត់​ប្រើ​ឯង​រាល់​គ្នា​មក ហើយ​ទូល​ទ្រង់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ តើ​ដោយ​ហេតុ​តែ​គ្មាន​ព្រះ​នៅ​ស្រុក​អ៊ីស្រា‌អែល​ឬ​អី បាន​ជា​ព្រះ‌ករុណា​ចាត់​គេ​ឲ្យ​ទៅ​សួរ​ដល់​ព្រះ‌បាល-សេប៊ូប ជា​ព្រះ​នៃ​ពួក​អេក្រុន​វិញ ហេតុ​នេះ​ទ្រង់​នឹង​មិន​ចុះ​ពី​ដំណេក ដែល​បាន​ឡើង​ទៅ​នោះ​បាន​ឡើយ គឺ​ត្រូវ​សុគត​ជា​ពិត​វិញ

សូមអានជំពូកពេញលេញ ២ ពង្សាវតារក្សត្រ 1