គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 8:17-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ទ្រង់​នឹង​យក​១​ភាគ​ក្នុង​១០​ពី​ហ្វូង​សត្វ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ខ្ញុំ​កំដរ​របស់​ទ្រង់

18. នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ស្តេច​ដែល​អ្នក​រាល់​គ្នា​នឹង​រើស​នោះ តែ​ទ្រង់​មិន​ព្រម​ស្តាប់​តាម​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នោះ​ទេ

19. ប៉ុន្តែ ពួក​បណ្តា‌ជន​មិន​ព្រម​ស្តាប់​តាម​សាំយូ‌អែល​ឡើយ ដោយ​ប្រកែក​ថា ទេ ត្រូវ​តែ​មាន​ស្តេច​លើ​យើង​រាល់​គ្នា​វិញ

20. ដើម្បី​ឲ្យ​យើង​បាន​ដូច​សាសន៍​ឯ​ទៀត​ដែរ ហើយ​ឲ្យ​ស្តេច​នៃ​យើង​បាន​គ្រប់‌គ្រង​លើ​យើង ព្រម​ទាំង​នាំ​មុខ​យើង​ចេញ​ទៅ​ច្បាំង​ក្នុង​ចំបាំង​យើង​ផង

21. សាំយូ‌អែល​ក៏​ស្តាប់​អស់​ទាំង​ពាក្យ​របស់​ពួក​បណ្តា‌ជន​ទាំង‌ឡាយ រួច​ទៅ​ទូល​ដល់​ព្រះ‌យេហូវ៉ា​វិញ

22. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​សាំយូ‌អែល​ថា ចូរ​ស្តាប់​តាម​ពាក្យ​គេ​ចុះ ហើយ​តាំង​ឲ្យ​មាន​ស្តេច​សោយ‌រាជ្យ​ឡើង​លើ​គេ​ទៅ នោះ​សាំយូ‌អែល​ក៏​ប្រាប់​ដល់​ពួក​អ៊ីស្រា‌អែល​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​របស់​អ្នក​រាល់​គ្នា​រៀង​ខ្លួន​ទៅ។

សូមអានជំពូកពេញលេញ ១ សាំយូអែល 8