16. ទ្រង់នឹងយកបាវប្រុសបាវស្រីរបស់អ្នករាល់គ្នា ព្រមទាំងពួកកំឡោះ ដែលល្អបំផុត និងសត្វលារបស់អ្នករាល់គ្នា ទៅប្រើឲ្យធ្វើការរបស់ទ្រង់វិញ
17. ទ្រង់នឹងយក១ភាគក្នុង១០ពីហ្វូងសត្វអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាខ្ញុំកំដររបស់ទ្រង់
18. នៅថ្ងៃនោះ អ្នករាល់គ្នានឹងអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះស្តេចដែលអ្នករាល់គ្នានឹងរើសនោះ តែទ្រង់មិនព្រមស្តាប់តាមអ្នករាល់គ្នានៅថ្ងៃនោះទេ
19. ប៉ុន្តែ ពួកបណ្តាជនមិនព្រមស្តាប់តាមសាំយូអែលឡើយ ដោយប្រកែកថា ទេ ត្រូវតែមានស្តេចលើយើងរាល់គ្នាវិញ
20. ដើម្បីឲ្យយើងបានដូចសាសន៍ឯទៀតដែរ ហើយឲ្យស្តេចនៃយើងបានគ្រប់គ្រងលើយើង ព្រមទាំងនាំមុខយើងចេញទៅច្បាំងក្នុងចំបាំងយើងផង
21. សាំយូអែលក៏ស្តាប់អស់ទាំងពាក្យរបស់ពួកបណ្តាជនទាំងឡាយ រួចទៅទូលដល់ព្រះយេហូវ៉ាវិញ
22. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងសាំយូអែលថា ចូរស្តាប់តាមពាក្យគេចុះ ហើយតាំងឲ្យមានស្តេចសោយរាជ្យឡើងលើគេទៅ នោះសាំយូអែលក៏ប្រាប់ដល់ពួកអ៊ីស្រាអែលថា ចូរឲ្យអ្នករាល់គ្នាត្រឡប់ទៅឯទីក្រុងរបស់អ្នករាល់គ្នារៀងខ្លួនទៅ។