គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 8:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​កាល​សាំយូ‌អែល​ចាស់​ហើយ នោះ​លោក​តាំង​កូន​ឡើង ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង លើ​សាសន៍​អ៊ីស្រា‌អែល​ត​ទៅ

2. រីឯ​កូន​ច្បង​របស់​លោក​ឈ្មោះ​យ៉ូអែល ហើយ​កូន​បន្ទាប់​ឈ្មោះ​អ័ប៊ីយ៉ា អ្នក​ទាំង​២​នោះ ជា​អ្នក​វិនិច្ឆ័យ​ការណ៍ នៅ​ត្រង់​បៀរ-សេបា

3. តែ​គេ​មិន​បាន​ដើរ​តាម​គន្លង​របស់​ឪពុក​ទេ គឺ​បាន​ងាក​បែរ​ទៅ​រក​កំរៃ​វិញ ទាំង​ស៊ី​សំណូក ហើយ​បង្វែរ​សេចក្តី​យុត្តិ‌ធម៌​ចេញ​ផង។

4. នៅ​គ្រា​នោះ ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក៏​ប្រជុំ​គ្នា​មក​ឯ​សាំយូ‌អែល​ទៅ​ត្រង់​រ៉ាម៉ា

5. គេ​ជំរាប​ថា មើល ឥឡូវ​លោក​ចាស់​ហើយ ឯ​ពួក​កូន​លោក គេ​មិន​ប្រព្រឹត្ត​តាម​គន្លង​របស់​លោក​ទេ ដូច្នេះ សូម​លោក​តាំង​ឲ្យ​មាន​ស្តេច​១​អង្គ សំរាប់​នឹង​គ្រប់‌គ្រង​លើ​យើង​រាល់​គ្នា ដូច​ជា​សាសន៍​ឯ​ទៀត​ដែរ

6. តែ​ដំណើរ​ដែល​គេ​សូម​ឲ្យ​តាំង​ស្តេច​ឡើង​សំរាប់​គ្រប់‌គ្រង​លើ​គេ នោះ​មិន​គាប់​ចិត្ត​ដល់​សាំយូ‌អែល​ទេ ហើយ​លោក​ក៏​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា

7. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​លោក​ថា ចូរ​ស្តាប់​តាម​គ្រប់​ទាំង​សេចក្តី ដែល​ពួក​បណ្តា‌ជន​សូម​ដល់​ឯង​ចុះ ដ្បិត​គេ​មិន​បាន​បោះ‌បង់​ចោល​ឯង​ទេ គឺ​បោះ‌បង់​ចោល​អញ​វិញ ដើម្បី​មិន​ឲ្យ​អញ​ធ្វើ​ជា​ស្តេច​លើ​គេ​ទៀត

8. គេ​ប្រព្រឹត្ត​នឹង​ឯង ដូច​ជា​បាន​ប្រព្រឹត្ត​នឹង​អញ ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​បាន​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ គឺ​គេ​បាន​បោះ‌បង់​ចោល​អញ បែរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​វិញ

9. ដូច្នេះ ចូរ​ឯង​ស្តាប់​តាម​គេ​ឥឡូវ​នេះ​ចុះ ប៉ុន្តែ ត្រូវ​ឲ្យ​ឯង​ប្រកែក​នឹង​គេ​យ៉ាង​ម៉ឺង‌ម៉ាត់​ដែរ ដោយ​ពន្យល់​បង្ហាញ​ដល់​គេ ពី​សណ្ឋាន​ដែល​មាន​ស្តេច​សោយ‌រាជ្យ​លើ​គេ​នោះ​ជា​យ៉ាង​ណា។

10. សាំយូ‌អែល​ក៏​ប្រាប់​គ្រប់​ទាំង​ព្រះ‌បន្ទូល នៃ​ព្រះ‌យេហូវ៉ា ដល់​ពួក​បណ្តា‌ជន ដែល​បាន​សូម​ឲ្យ​លោក​តាំង​ស្តេច​ឡើង​ឲ្យ​គេ​នោះ

សូមអានជំពូកពេញលេញ ១ សាំយូអែល 8