គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 6:2-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ឯ​ពួក​ភីលីស្ទីន គេ​ហៅ​ពួក​សង្ឃ និង​ពួក​គ្រូ​ទាយ​មក​សួរ​ថា តើ​ត្រូវ​ឲ្យ​យើង​ធ្វើ​ដូច​ម្តេច​ចំពោះ​ហឹប​នៃ​ព្រះ‌យេហូវ៉ា​នេះ ចូរ​បង្ហាញ​ឲ្យ​យើង​ដឹង​ជា​ត្រូវ​ធ្វើ​ដូច​ម្តេច​ផង ដើម្បី​នឹង​ផ្ញើ​ទៅ​ឯ​កន្លែង​ដើម​វិញ

3. គេ​ឆ្លើយ​ថា បើ​អ្នក​រាល់​គ្នា​ផ្ញើ​ហឹប​នៃ​ព្រះ របស់​សាសន៍​អ៊ីស្រា‌អែល​ទៅ​វិញ នោះ​កុំ​ឲ្យ​ផ្ញើ​ទៅ​ដោយ​ទទេ​ឡើយ គឺ​ត្រូវ​ផ្ញើ​ដង្វាយ​ដោយ​ព្រោះ​ការ​រំលង ទៅ​ឯ​ព្រះ​របស់​គេ​ផង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ជា​ហើយ ក៏​នឹង​ដឹង​ជា​មាន​ហេតុ​អ្វី ដែល​នាំ​ឲ្យ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា នៅ​ជាប់​នឹង​អ្នក​រាល់​គ្នា​ដូច្នេះ​ដែរ

4. គេ​ក៏​សួរ​ថា តើ​ដង្វាយ​យ៉ាង​ណា ដែល​យើង​ត្រូវ​ផ្ញើ​ទៅ​ថ្វាយ​ទ្រង់​នោះ ពួក​នោះ​ប្រាប់​ថា គឺ​រូប​ឫស​ដូង​បាត​៥ ធ្វើ​ពី​មាស និង​កណ្តុរ​មាស​៥ តាម​ចំនួន​ពួក​មេ​នៃ​សាសន៍​ភីលីស្ទីន ដ្បិត​អ្នក​រាល់​គ្នា និង​ពួក​មេ​របស់​អ្នក​រាល់​គ្នា ក៏​កើត​មាន​សេចក្តី​វេទនា​តែ​១

5. ដូច្នេះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​រូប​ឫស‌ដូង‌បាត និង​រូប​កណ្តុរ ដែល​បាន​បំផ្លាញ​ស្រុក រួច​សរសើរ​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទៅ ប្រហែល​ជា​ទ្រង់​នឹង​សំរាល​ព្រះ‌ហស្ត​ចេញ​ពី​អ្នក​រាល់​គ្នា និង​ពី​ព្រះ ហើយ​ពី​ស្រុក​របស់​អ្នក​រាល់​គ្នា​ទេ​ដឹង

6. ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​តាំង​ចិត្ត​រឹង‌រូស ដូច​ជា​ពួក​សាសន៍​អេស៊ីព្ទ និង​ផារ៉ោន​ដូច្នេះ កាល​ក្រោយ​ដែល​ទ្រង់​បាន​ធ្វើ​ការ​អស្ចារ្យ​ក្នុង​ពួក​គេ នោះ​តើ​គេ​មិន​បាន​បើក​ឲ្យ​ពួក​អ៊ីស្រា‌អែល​ចេញ​ទៅ​បាត់​ទេ​ឬ​អី

សូមអានជំពូកពេញលេញ ១ សាំយូអែល 6