6. ចំណែកដាវីឌលោកច្របល់ក្នុងចិត្តជាខ្លាំង ដ្បិតបណ្តាពួកលោកគិតចោលនឹងថ្ម ពីព្រោះគ្រប់គ្នាមានសេចក្តីទំនាស់ចិត្តជាខ្លាំង ដោយព្រោះកូនប្រុសកូនស្រីរបស់គេ តែដាវីឌបានកំឡាចិត្តខ្លួនឡើង ដោយនូវព្រះយេហូវ៉ា ជាព្រះនៃលោកវិញ។
7. គ្រានោះ ដាវីឌនិយាយទៅអ័បៀថើរដ៏ជាសង្ឃ ជាកូនអ័ហ៊ីម៉ាលេកថា សូមយកអេផូឌមកឲ្យខ្ញុំឯណេះ នោះអ័បៀថើរក៏យកអេផូឌមក
8. រួចដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំដេញតាមពួកនោះឬអី តើនឹងបានទាន់គេឬទេ ទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរដេញតាមចុះ ដ្បិតនឹងបានទាន់គេជាពិតប្រាកដ ហើយនឹងចាប់បានមកវិញទាំងអស់ជាមិនខានផង
9. ដូច្នេះ ដាវីឌ ព្រមទាំងពួក៦០០នាក់ ដែលនៅជាមួយ ក៏លើកគ្នាចេញទៅ កាលទៅដល់ជ្រោះបេសោរហើយ នោះក៏ទុកអ្នកខ្លះឲ្យនៅទីនោះ
10. ដ្បិតមាន២០០នាក់ឈប់នៅ ដោយគេល្វើយ និងឆ្លងជ្រោះបេសោរទៅមិនបាន តែឯដាវីឌ និង៤០០នាក់ឯទៀត ចេះតែខំដេញតាមទៅទៀត។