គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 30:23-31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. តែ​ដាវីឌ​ប្រកែក​ថា បង​ប្អូន​អើយ កុំ​ឲ្យ​ធ្វើ​ដូច្នេះ​ចំពោះ​របស់​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​យើង​ឡើយ ដ្បិត​ទ្រង់​បាន​ការ‌ពារ​យើង ហើយ​ប្រគល់​ពួក​អ្នក​ដែល​បាន​ញាំ‌ញី​យើង មក​ក្នុង​កណ្តាប់​ដៃ​យើង​ហើយ

24. តើ​អ្នក​ណា​នឹង​ស្តាប់​តាម​អ្នក​រាល់​គ្នា​ក្នុង​ដំណើរ​នេះ ដ្បិត​អ្នក​ដែល​ចុះ​ទៅ​ច្បាំង​បាន​ចំណែក​ប៉ុណ្ណា នោះ​អ្នក​ដែល​នៅ​ចាំ​អីវ៉ាន់ ក៏​ត្រូវ​បាន​ចំណែក​ប៉ុណ្ណោះ​ដែរ គឺ​ត្រូវ​ចែក​ឲ្យ​ស្មើៗ​គ្នា

25. នោះ​ក៏​បាន​ដូច្នោះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ដាវីឌ​ក៏​តាំង​សេចក្តី​នោះ​ឡើង ទុក​ជា​ច្បាប់​ជា​បញ្ញត្ត​សំរាប់​សាសន៍​អ៊ីស្រា‌អែល​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

26. លុះ​កាល​ដាវីឌ​បាន​ត្រឡប់​មក​ដល់​ស៊ីក‌ឡាក់​វិញ​ហើយ នោះ​ក៏​ផ្ញើ​របឹប​ខ្លះ​ទៅ​ជូន​ដល់​ពួក​ចាស់‌ទុំ​នៅ​ស្រុក​យូដា ដែល​ជា​មិត្រ​សំឡាញ់​របស់​លោក ដោយ​ពាក្យ​ថា​នេះ​ជា​ចំណែក​របឹប ដែល​ចាប់​ពី​ពួក​ខ្មាំង​សត្រូវ​នៃ​ព្រះ‌យេហូវ៉ា ខ្ញុំ​ផ្ញើ​មក​ជូន​ដល់​លោក​រាល់​គ្នា

27. គឺ​ផ្ញើ​ទៅ​ដល់​ពួក​ចាស់‌ទុំ​នៅ​បេត-អែល រ៉ាម៉ូត​ខាង​ត្បូង និង​យ៉ាទារ

28. នៅ​អារ៉ូ‌អ៊ើរ ស៊ីព‌ម៉ូត អែស‌ធេម៉ូរ

29. រ៉ាកាល និង​ដល់​ពួក​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​របស់​ពួក​យេរ៉ា‌ម្អែល ហើយ​នឹង​ពួក​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​នៃ​ពួក​កែន

30. ពួក​នៅ​ហោម៉ា‌កោរ-អាសាន អាថាក

31. ហេប្រុន ហើយ​នៅ​គ្រប់​កន្លែង​ដែល​ដាវីឌ និង​ពួក​លោក​ធ្លាប់​ដើរ​ទៅ​មក​ផង។

សូមអានជំពូកពេញលេញ ១ សាំយូអែល 30