គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 30:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. លុះ​ដល់​ថ្ងៃ​ទី​៣ កាល​ដាវីឌ និង​ពួក​លោក​បាន​មក​ដល់​ស៊ីក‌ឡាក់ នោះ​ឃើញ​ថា ពួក​អាម៉ា‌លេក​បាន​លុក​ចូល​ស្រុក​ត្បូង ព្រម​ទាំង​ក្រុង​ស៊ីក‌ឡាក់​ផង គេ​បាន​ទាំង​វាយ​ក្រុង​ស៊ីក‌ឡាក់ ហើយ​ដុត​ដោយ​ភ្លើង​ទៅ

2. ក៏​ចាប់​យក​ពួក​ស្រីៗ​ទាំង​តូច​ទាំង​ធំ ដែល​នៅ​ទី​នោះ នាំ​ទៅ​ជា​ឈ្លើយ ឥត​មាន​សំឡាប់​អ្នក​ណា​ឡើយ គ្រាន់​តែ​ដឹក‌នាំ​ទៅ​ប៉ុណ្ណោះ

3. ដូច្នេះ កាល​ដាវីឌ និង​ពួក​លោក​បាន​មក​ដល់ នោះ​ក៏​ឃើញ​ទី​លំនៅ​បាន​ឆេះ​អស់​ហើយ ឯ​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​ទាំង​អស់​ផង

4. នោះ​ដាវីឌ និង​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​ក៏​ឡើង​សំឡេង​យំ​ជា​ខ្លាំង ដរាប​ដល់​គ្មាន​កំឡាំង​នឹង​យំ​ទៀត

5. ឯ​ប្រពន្ធ​ដាវីឌ​ទាំង​២ គឺ​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល និង​អ័ប៊ី‌កែល ជា​ប្រពន្ធ​របស់​ខ្មោច​ណាបាល​ដែល​ជា​អ្នក​ស្រុក​កើមែល នោះ​គេ​ក៏​បាន​នាំ​ទៅ​ជា​ឈ្លើយ​ដែរ

6. ចំណែក​ដាវីឌ​លោក​ច្របល់​ក្នុង​ចិត្ត​ជា​ខ្លាំង ដ្បិត​បណ្តា​ពួក​លោក​គិត​ចោល​នឹង​ថ្ម ពី​ព្រោះ​គ្រប់​គ្នា​មាន​សេចក្តី​ទំនាស់​ចិត្ត​ជា​ខ្លាំង ដោយ​ព្រោះ​កូន​ប្រុស​កូន​ស្រី​របស់​គេ តែ​ដាវីឌ​បាន​កំឡា​ចិត្ត​ខ្លួន​ឡើង ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក​វិញ។

7. គ្រា​នោះ ដាវីឌ​និយាយ​ទៅ​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ជា​កូន​អ័ហ៊ី‌ម៉ា‌លេក​ថា សូម​យក​អេផូឌ​មក​ឲ្យ​ខ្ញុំ​ឯ​ណេះ នោះ​អ័បៀ‌ថើរ​ក៏​យក​អេផូឌ​មក

8. រួច​ដាវីឌ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ដេញ​តាម​ពួក​នោះ​ឬ​អី តើ​នឹង​បាន​ទាន់​គេ​ឬ​ទេ ទ្រង់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា ចូរ​ដេញ​តាម​ចុះ ដ្បិត​នឹង​បាន​ទាន់​គេ​ជា​ពិត​ប្រាកដ ហើយ​នឹង​ចាប់​បាន​មក​វិញ​ទាំង​អស់​ជា​មិន​ខាន​ផង

9. ដូច្នេះ ដាវីឌ ព្រម​ទាំង​ពួក​៦០០​នាក់ ដែល​នៅ​ជា​មួយ ក៏​លើក​គ្នា​ចេញ​ទៅ កាល​ទៅ​ដល់​ជ្រោះ​បេសោរ​ហើយ នោះ​ក៏​ទុក​អ្នក​ខ្លះ​ឲ្យ​នៅ​ទី​នោះ

10. ដ្បិត​មាន​២០០​នាក់​ឈប់​នៅ ដោយ​គេ​ល្វើយ និង​ឆ្លង​ជ្រោះ​បេសោរ​ទៅ​មិន​បាន តែ​ឯ​ដាវីឌ និង​៤០០​នាក់​ឯ​ទៀត ចេះ​តែ​ខំ​ដេញ​តាម​ទៅ​ទៀត។

សូមអានជំពូកពេញលេញ ១ សាំយូអែល 30