គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 3:6-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ហៅ​ម្តង​ទៀត​ថា នែ​សាំយូ‌អែល រួច​សាំយូ‌អែល​ក្រោក​ឡើង ទៅ​ឯ​អេលី​សួរ​ថា ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី តែ​អេលី​ឆ្លើយ​ថា កូន​អើយ អញ​គ្មាន​ហៅ​ឯង​ទេ ចូរ​ទៅ​ដេក​វិញ​ទៅ

7. ឯ​សាំយូ‌អែល​មិន​ទាន់​ស្គាល់​ព្រះ‌យេហូវ៉ា​នៅ​ឡើយ​ទេ ព្រះ‌បន្ទូល​នៃ​ទ្រង់​ក៏​មិន​ទាន់​បាន​សំដែង​មក​ឲ្យ​ដឹង​ដែរ

8. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​ហៅ​ម្តង​ទៀត​ជា​គំរប់​៣​ដង​ថា នែ​សាំយូ‌អែល​អើយ នោះ​សាំយូ‌អែល​ក៏​ក្រោក​ឡើង ទៅ​ឯ​អេលី​សួរ​ថា ខ្ញុំ​មក​ហើយ លោក​មាន​ការ​អី ដូច្នេះ អេលី​ក៏​យល់​ឃើញ​ថា គឺ​ជា​ព្រះ‌យេហូវ៉ា​ហើយ ដែល​បាន​ហៅ​ក្មេង​នេះ

9. លោក​ក៏​ប្រាប់​ដល់​សាំយូ‌អែល​ថា ចូរ​ឯង​ដេក​ទៅ បើ​ឮ​សូរ​ហៅ​ម្តង​ទៀត នោះ​ត្រូវ​ឆ្លើយ​ថា បពិត្រ ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ចុះ ដ្បិត​ទូល‌បង្គំ ជា​អ្នក​បំរើ​ទ្រង់ ប្រុង​ស្តាប់​ហើយ ដូច្នេះ សាំយូ‌អែល​បាន​ទៅ​ដេក​នៅ​ដំណេក​ខ្លួន​វិញ​ទៅ។

10. លំដាប់​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​យាង​មក​ឈរ ហៅ​ដូច​ជា​ជាន់​មុន​ថា សាំយូ‌អែល នែ​សាំយូ‌អែល​អើយ នោះ​សាំយូ‌អែល​ទូល​ឆ្លើយ​ថា សូម​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​ចុះ ដ្បិត​ទូល‌បង្គំ ជា​អ្នក​បំរើ​ទ្រង់​ប្រុង​ស្តាប់​ហើយ

11. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មើល អញ​រៀប​នឹង​ធ្វើ​ការ​១​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល ដែល​នឹង​ធ្វើ​ឲ្យ​ខ្ទរ​ដល់​ត្រចៀក​ទាំង​សង​ខាង នៃ​អស់​អ្នក​ណា​ដែល​ឮ

12. នៅ​ថ្ងៃ​នោះ អញ​នឹង​សំរេច​ទាស់​នឹង​អេលី តាម​គ្រប់​ទាំង​ការ​ដែល​អញ​បាន​និយាយ​ពី​ពួក​គ្រួ​លោក​ហើយ ចាប់​តាំង​ពី​ដើម ដរាប​ដល់​ចុង​ផង

សូមអានជំពូកពេញលេញ ១ សាំយូអែល 3