គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 26:8-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. នោះ​អ័ប៊ី‌សាយ​ជំរាប​ដាវីឌ​ថា នៅ​ថ្ងៃ​នេះ ព្រះ​ទ្រង់​បាន​ប្រគល់​ខ្មាំង​សត្រូវ មក​ក្នុង​កណ្តាប់​ដៃ​លោក​ហើយ ដូច្នេះ សូម​បើក​ឲ្យ​ខ្ញុំ​ចាក់​នឹង​លំពែង​ឲ្យ​ធ្លុះ​ដល់​ដី​តែ​១​ដង​ទៅ ដើម្បី​កុំ​ឲ្យ​អំពល់​ទៅ​មុខ​ទៀត

9. តែ​ដាវីឌ​ឃាត់​ថា កុំ​ឲ្យ​បំផ្លាញ​ជីវិត​ទ្រង់​ឡើយ ដ្បិត​តើ​មាន​អ្នក​ឯ​ណា​អាច​នឹង​លូក​ដៃ ទៅ​ទាស់​នឹង​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ ហើយ​ឥត​មាន​ទោស​បាន​ឬ​ទេ

10. ដាវីឌ​ក៏​និយាយ​ទៀត​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា ព្រះ‌យេហូវ៉ា​នឹង​ប្រហារ​ជីវិត​ទ្រង់ ឬ​ថ្ងៃ​កំណត់​ដែល​ទ្រង់​ត្រូវ​សុគត​នឹង​មក​ដល់ ឬ​ទ្រង់​នឹង​ចេញ​ទៅ​វិនាស​ក្នុង​ទី​ចំបាំង​ណា​មួយ​ជា​មិន​ខាន

11. សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ឃាត់ កុំ​ឲ្យ​ខ្ញុំ​លូក​ដៃ​ទៅ​ទាស់​នឹង​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ឡើង ដូច្នេះ ចូរ​យក​តែ​លំពែង​ដែល​នៅ​ត្រង់​ក្បាល​ដំណេក​ទ្រង់ និង​ក្អម​ទឹក​ប៉ុណ្ណោះ រួច​យើង​ទៅ​វិញ​ចុះ

12. យ៉ាង​នោះ​ដាវីឌ​ក៏​យក​លំពែង និង​ក្អម​ទឹក​ពី​ត្រង់​ក្បាល​ដំណេក​របស់​សូល​ចេញ​បាត់​ទៅ ឥត​មាន​អ្នក​ណា​ឃើញ ឬ​ដឹង​ឡើយ ក៏​គ្មាន​អ្នក​ណា​ភ្ញាក់​ផង ដោយ​គ្រប់​គ្នា​កំពុង​តែ​ដេក​លក់ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​លក់​ស៊ប់។

13. ដាវីឌ​ក៏​ត្រឡប់​ទៅ​ឯ​ខាង​ខ្លួន​វិញ ហើយ​ឈរ​លើ​កំពូល​ភ្នំ​ពី​ចំងាយ មាន​ប្រឡោះ​ធំ​នៅ​ជា​កណ្តាល

14. រួច​ស្រែក​ដាស់​ពួក​បណ្តា​ទ័ព និង​អ័ប៊ី‌នើរ ជា​កូន​នើរ​ថា នែ អ័ប៊ី‌នើរ​មិន​ឆ្លើយ​ទេ​ឬ នោះ​អ័ប៊ី‌នើរ​ឆ្លើយ​ឡើង​ថា តើ​អ្នក​ណា​ដែល​ស្រែក​ហៅ​ស្តេច​នោះ

សូមអានជំពូកពេញលេញ ១ សាំយូអែល 26