គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 24:17-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ហើយ​មាន​ព្រះ‌បន្ទូល​ថា ឯង​សុចរិត​ជាង​អញ ដ្បិត​អញ​បាន​ធ្វើ​ការ​អាក្រក់​ដល់​ឯង តែ​ឯង​បាន​ស្នង​ការ​ល្អ​ដល់​អញ​វិញ

18. នៅ​ថ្ងៃ​នេះ ឯង​បាន​សំដែង​បែប​យ៉ាង​ណា ដែល​ឯង​បាន​ប្រព្រឹត្ត​ល្អ​ដល់​អញ ដោយ​ព្រោះ​កាល​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​អញ​ទៅ​ក្នុង​កណ្តាប់​ដៃ​ឯង នោះ​ឯង​មិន​បាន​សំឡាប់​អញ​ទេ

19. ដ្បិត​បើ​អ្នក​ណា​ជួប​ប្រទះ​នឹង​ខ្មាំង​សត្រូវ​ខ្លួន​ហើយ នោះ​តើ​នឹង​ឲ្យ​រួច​ទៅ​ដោយ​សុខ‌សាន្ត​ឬ ដូច្នេះ សូម​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​សេចក្តី​ល្អ​ដល់​ឯង ស្នង​នឹង​ការ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​អញ​នៅ​ថ្ងៃ​នេះ​ចុះ

20. អញ​ក៏​ដឹង​ហើយ​ថា ឯង​នឹង​បាន​សោយ‌រាជ្យ​ជា​មិន​ខាន ហើយ​នគរ​របស់​សាសន៍​អ៊ីស្រា‌អែល​នឹង​បាន​តាំង​ឡើង នៅ​ក្នុង​កណ្តាប់​ដៃ​ឯង​ផង

21. ដូច្នេះ សូម​ឯង​ស្បថ​នឹង​អញ ដោយ​នូវ​ព្រះ‌យេហូវ៉ា​ឥឡូវ​នេះ​ចុះ ថា កាល​ណា​អញ​អស់​ជីព‌ជន្ម​ទៅ​ហើយ នោះ​ឯង​នឹង​មិន​កាត់​វង្ស របស់​អញ​ចេញ​ឡើយ ក៏​មិន​បំផ្លាញ​ឈ្មោះ​អញ ឲ្យ​បាត់​ពី​ពួក​វង្ស​នៃ​បិតា​អញ​ចេញ​ដែរ

22. នោះ​ដាវីឌ​ក៏​ស្បថ​ថ្វាយ​សូល រួច​សូល ទ្រង់​វិល​ត្រឡប់​ទៅ​ឯ​ដំណាក់​ទ្រង់​វិញ​ទៅ តែ​ដាវីឌ និង​ពួក​លោក​គេ​នាំ​គ្នា​ឡើង​ទៅ​ឯ​ទី​ពំនួន​វិញ។

សូមអានជំពូកពេញលេញ ១ សាំយូអែល 24