គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 22:10-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ហើយ​លោក​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ឲ្យ​វា ក៏​បាន​ឲ្យ​អាហារ និង​ដាវ​របស់​កូលី‌យ៉ាត​ជា​សាសន៍​ភីលីស្ទីន​ទៅ​វា​ផង។

11. នោះ​ស្តេច​ក៏​ចាត់​គេ ឲ្យ​ទៅ​នាំ​អ័ហ៊ី‌ម៉ា‌លេក ជា​សង្ឃ​ដែល​ជា​កូន​អ័ហ៊ី‌ទូប និង​ពួក​គ្រួ​ឪពុក​លោក​ទាំង​អស់​ដែល​នៅ​ត្រង់​ណូប​មក គេ​ក៏​មក​ឯ​ស្តេច​ទាំង​អស់​គ្នា

12. រួច​សូល​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា ចូរ​ស្តាប់​ចុះ កូន​អ័ហ៊ី‌ទូប ឯង​លោក​ក៏​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌បពិត្រ

13. រួច​សូល​ទ្រង់​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង និង​កូន​អ៊ីសាយ​បាន​រួម​គំនិត​ទាស់​នឹង​អញ​ដូច្នេះ ដោយ​ឯង​បាន​ឲ្យ​អាហារ និង​ដាវ​ដល់​វា មក​លប​ចាំ​ទាស់​នឹង​អញ ដូច​ជា​សព្វ​ថ្ងៃ​នេះ

14. អ័ហ៊ី‌ម៉ា‌លេក​ទូល​ឆ្លើយ​ថា នៅ​ក្នុង​ពួក​មហា‌តលិក​ទ្រង់​ទាំង​ប៉ុន្មាន តើ​មាន​អ្នក​ឯ​ណា​ដែល​ស្មោះ‌ត្រង់​ដូច​ដាវីឌ ជា​កូន​ប្រសា​ទ្រង់ ដែល​ស្តាប់​បង្គាប់​ទ្រង់ ហើយ​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ក្នុង​ដំណាក់​ទ្រង់​ផង​នោះ

15. ដូច្នេះ នៅ​ថ្ងៃ​នេះ ដែល​ទូល‌បង្គំ​បាន​ទូល​សួរ​ដល់​ព្រះ នោះ​តើ​បាន​ទូល​សួរ​ឲ្យ​លោក​ឬ​អី សូម​ឲ្យ​សេចក្តី​នោះ​នៅ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ កុំ​ឲ្យ​ទ្រង់​ព្រះ‌ករុណា​ប្រចាប់​ទូល‌បង្គំ ជា​បាវ​បំរើ​របស់​ទ្រង់ ឬ​អ្នក​ណា​មួយ​ក្នុង​ពួក​គ្រួ​ឪពុក​ទូល‌បង្គំ​ដូច្នេះ​ឡើយ ដ្បិត​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ មិន​បាន​ដឹង​អ្វី​ពី​រឿង​ទាំង​នេះ ទោះ​ច្រើន ឬ​តិច​នោះ​ទេ

16. តែ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អ័ហ៊ី‌ម៉ា‌លេក​ឯង​ត្រូវ​ស្លាប់​ជា​ពិត​ប្រាកដ គឺ​ឯង ហើយ​នឹង​ពួក​គ្រួ​ឪពុក​ឯង​ទាំង​អស់​គ្នា​ផង

17. រួច​ស្តេច​ក៏​បង្គាប់​ដល់​ពួក​ដំរួត​ដែល​ឈរ​នៅ​ជុំវិញ​ថា ចូរ​ឯង​រាល់​គ្នា​សំឡាប់​ពួក​សង្ឃ​របស់​ព្រះ‌យេហូវ៉ា​ចោល​ទៅ ពី​ព្រោះ​គេ​បាន​ចូល​ដៃ​នឹង​ដាវីឌ​ហើយ គេ​បាន​ដឹង​ថា​វា​រត់ តែ​មិន​បាន​ប្រាប់​ដល់​អញ​សោះ តែ​ពួក​ដំរួត​របស់​ស្តេច គេ​មិន​ព្រម​លើក​ដៃ​ទៅ​សំឡាប់​ពួក​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ

18. នោះ​ស្តេច​ទ្រង់​បង្គាប់​ដល់​ដូអេក​ថា ចូរ​ឯង​ទៅ​សំឡាប់​ពួក​សង្ឃ​ទៅ ដូច្នេះ ដូអេក ជា​សាសន៍​អេដំម ក៏​ស្ទុះ​ទៅ​លើ​ពួក​សង្ឃ​សំឡាប់​ស្លាប់​អស់​៨៥​នាក់​នៅ​ថ្ងៃ​នោះ សុទ្ធ​តែ​ជា​អ្នក​ពាក់​អេផូឌ​ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស

សូមអានជំពូកពេញលេញ ១ សាំយូអែល 22