គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 21:12-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ដាវីឌ​ក៏​កំណត់​ទុក​ពាក្យ​ទាំង​នោះ នៅ​តែ​ក្នុង​ចិត្ត ហើយ​មាន​សេចក្តី​ភ័យ​ដោយ​ព្រោះ​អ័គីស ជា​ស្តេច​ក្រុង​កាថ ជា​ខ្លាំង

13. ដូច្នេះ លោក​ផ្លាស់​ភាព​ប្រព្រឹត្ត​នៅ​មុខ​គេ ទាំង​ក្លែង​ធ្វើ​ជា​ឆ្កួត​នៅ​កណ្តាល​ពួក​គេ គឺ​ធ្វើ​ជា​គូរ​វាស​នៅ​នា​ទ្វារ​ហើយ​បង្ហៀរ​ទឹក​មាត់​លើ​ពុក‌ចង្កា

14. នោះ​អ័គីស​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​មហា‌តលិក​ថា មើល ឯង​រាល់​គ្នា​ឃើញ​ថា មនុស្ស​នេះ​ឆ្កួត​ដែរ ម្តេច​ក៏​នាំ​វា​មក​ឯ​អញ​ធ្វើ​អី

15. តើ​អញ​ខ្វះ​មនុស្ស​ឆ្កួត​ឬ​អី បាន​ជា​ឯង​រាល់​គ្នា​នាំ​អា​នេះ​មក​ឲ្យ​ឆ្កួត​នៅ​ចំពោះ​មុខ​អញ​ទៀត តើ​គួរ​ឲ្យ​វា​ចូល​មក​ក្នុង​ដំណាក់​អញ​ឬ​អី។

សូមអានជំពូកពេញលេញ ១ សាំយូអែល 21