គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 20:7-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. បើ​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​នេះ​ថា អើ ដូច្នេះ ខ្ញុំ​ជា​អ្នក​បំរើ​របស់​អ្នក​នឹង​បាន​សេចក្តី​សុខ តែ​បើ​សិន​ជា​ទ្រង់​ក្រោធ​វិញ នោះ​ត្រូវ​ដឹង​ថា បាន​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​ខ្ញុំ​ហើយ

8. ដូច្នេះ សូម​ប្រព្រឹត្ត​នឹង​ខ្ញុំ ជា​បំរើ​របស់​អ្នក​ដោយ​សប្បុរស​ផង ដ្បិត​អ្នក​បាន​នាំ​ខ្ញុំ​ឲ្យ​ចុះ​សញ្ញា​នៃ​ព្រះ‌យេហូវ៉ា​ជា​មួយ​គ្នា​ហើយ តែ​បើ​មាន​សេចក្តី​ទុច្ចរិត​ណា​នៅ​ខ្លួន​ខ្ញុំ​វិញ នោះ​សូម​ឲ្យ​អ្នក​សំឡាប់​ខ្ញុំ​ចុះ ដ្បិត​គ្មាន​ទំនង​ឲ្យ​អ្នក​នាំ​ខ្ញុំ​ទៅ​ឯ​បិតា​អ្នក​ទេ

9. យ៉ូណា‌ថាន​ឆ្លើយ​ថា សូម​ឲ្យ​សេចក្តី​នេះ​ថយ​ឆ្ងាយ​ពី​អ្នក​ទៅ បើ​សិន​ជា​ខ្ញុំ​ដឹង​ពិត​ប្រាកដ​ថា បិតា​ខ្ញុំ​បាន​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​អ្នក នោះ​តើ​ខ្ញុំ​មិន​បាន​ប្រាប់​ដល់​អ្នក​ទេ​ឬ​អី

10. រួច​ដាវីឌ​និយាយ​នឹង​យ៉ូណា‌ថាន​ថា បើ​បិតា​អ្នក​ឆ្លើយ​នឹង​អ្នក​ដោយ​គ្រោត‌គ្រាត នោះ​តើ​អ្នក​ណា​នឹង​ប្រាប់​ដល់​ខ្ញុំ

11. យ៉ូណា‌ថាន​ឆ្លើយ​តប​ថា ចូរ​យើង​ចេញ​ទៅ​ឯ​វាល​សិន នោះ​ក៏​នាំ​គ្នា​ចេញ​ទៅ​ទាំង​២​នាក់។

12. ដល់​ហើយ យ៉ូណា‌ថាន​មាន​វាចា​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ធ្វើ​ជា​សាក្សី​ចុះ ដល់​ស្អែក​ឡើង​ពេល​ថ្មើរ​នេះ ឬ​ខាន​ស្អែក​ក្តី កាល​ណា​ខ្ញុំ​បាន​ស្នើ​ការ​នឹង​បិតា​ខ្ញុំ ហើយ​ឃើញ​ថា មាន​សេចក្តី​ល្អ​ណា​សំរេច​ដល់​អ្នក នោះ​ខ្ញុំ​នឹង​ចាត់​គេ​ឲ្យ​មក​ប្រាប់​ដល់​អ្នក

13. តែ​បើ​សិន​ជា​បិតា​ខ្ញុំ​សព្វ​ព្រះ‌ទ័យ​នឹង​ធ្វើ​អាក្រក់​ដល់​អ្នក​វិញ ហើយ​ខ្ញុំ​មិន​បាន​ប្រាប់​ឲ្យ​អ្នក​ដឹង ដើម្បី​បើក​ឲ្យ​អ្នក​ទៅ​ដោយ​សុខ‌សាន្ត នោះ​សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ដល់​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង សូម​ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​នឹង​អ្នក ដូច​ជា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​បិតា​ខ្ញុំ​ដែរ

14. ឯ​ខ្លួន​ខ្ញុំ កំពុង​ដែល​នៅ​រស់​នៅ​ឡើយ នោះ​សូម​ឲ្យ​អ្នក​សំដែង​សេចក្តី​សប្បុរស​នៃ​ព្រះ‌យេហូវ៉ា​ដល់​ខ្ញុំ មិន​មែន​ឲ្យ​តែ​ខ្ញុំ​រួច​ស្លាប់​ប៉ុណ្ណោះ

15. គឺ​ឲ្យ​អ្នក​ចុះ​កិច្ច‌សន្យា​ថា មិន​ផ្តាច់​សេចក្តី​សប្បុរស​របស់​អ្នក​ពី​ពួក​វង្ស​ខ្ញុំ ជា​រៀង‌រាប​ត​ទៅ ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា​បាន​ដក​ពួក​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ពី​ផែនដី​ចេញ​នោះ​ផង។

16. គឺ​យ៉ាង​នោះ​ហើយ ដែល​យ៉ូណា‌ថាន​បាន​ចុះ​សញ្ញា​នឹង​ពួក‌វង្ស​របស់​ដាវីឌ ក៏​ថែម​ពាក្យ​នេះ​ថា បើ​ដាវីឌ​រំលង​បទ​ណា នោះ​សូម​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សង​ការ​នោះ ដោយ‌សារ​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ដាវីឌ​វិញ​ចុះ។

17. រួច​យ៉ូណា‌ថាន​បាន​ឲ្យ​ដាវីឌ​ស្បថ​ម្តង​ទៀត ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់ ដែល​លោក​មាន​ដល់​ដាវីឌ ដ្បិត​លោក​មាន​ចិត្ត​ស្រឡាញ់​ដល់​ដាវីឌ ទុក​ដូច​ជា​ខ្លួន​លោក

18. យ៉ូណា‌ថាន​ក៏​និយាយ​ថា ថ្ងៃ​ស្អែក​ជា​ថ្ងៃ​ចូល​ខែ​ហើយ មុខ​ជា​គេ​នឹង​យល់​ឃើញ​ថា​ខ្វះ​អ្នក​ដែរ ដោយ​កៅអី​របស់​អ្នក​នៅ​ទំនេរ

19. លុះ​បាន​ផ្អាក​នៅ​អស់​៣​ថ្ងៃ​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​ចុះ​ទៅ​ឯ​កន្លែង ដែល​អ្នក​បាន​ពួន​ពី​ជាន់​មុន​នោះ​ជា​ប្រញាប់​ទៅ គឺ​ត្រូវ​ទៅ​អែប​នៅ​ត្រង់​ថ្មដា​អេសែល

20. ខ្ញុំ​នឹង​បាញ់​ព្រួញ​៣​ឲ្យ​ត្រូវ​ត្រង់​ថ្មដា​នោះ ធ្វើ​ដូច​ជា​ខំ​បាញ់​ឲ្យ​ត្រូវ​ស្នាម​អ្វី​មួយ

សូមអានជំពូកពេញលេញ ១ សាំយូអែល 20