គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 20:36-42 ព្រះគម្ពីរបរិសុទ្ធ (KHOV)

36. លោក​ក៏​ប្រាប់​ដល់​ក្មេង​នោះ​ថា ចូរ​ឯង​រត់​ទៅ​យក​ព្រួញ ដែល​អញ​នឹង​បាញ់​ឥឡូវ​នេះ​មក កាល​ក្មេង​នោះ​កំពុង​រត់​ទៅ នោះ​លោក​បាញ់​ព្រួញ​១​ទៅ​ខាង​នាយ​វា

37. តែ​កាល​ក្មេង​បាន​រត់​ទៅ​ដល់​កន្លែង ដែល​ព្រួញ​ធ្លាក់ នោះ​យ៉ូណា‌ថាន​ស្រែក​ទៅ​តាម​ថា នៅ​ខាង​នាយ​ឯង​ឯ​ណោះ

38. រួច​យ៉ូណា‌ថាន​ក៏​ស្រែក​ទៅ​តាម​វា​ម្តង​ទៀត​ថា ឲ្យ​ឆាប់ៗ ប្រញាប់​ឡើង កុំ​ឲ្យ​ឈប់​ឡើយ ដូច្នេះ ក្មេង​នោះ​ក៏​រើស​ព្រួញ រួច​ត្រឡប់​មក​ឯ​ចៅ‌ហ្វាយ​វិញ

39. តែ​ឥត​បាន​ដឹង​ការ​អ្វី​ឡើយ មាន​តែ​យ៉ូណា‌ថាន ហើយ​នឹង​ដាវីឌ​ប៉ុណ្ណោះ ដែល​ដឹង​ការ​នោះ

40. រួច​យ៉ូណា‌ថាន​លោក​ប្រគល់​គ្រឿង​បាញ់​ទៅ​ក្មេង ដោយ​ប្រាប់​ថា ចូរ​យក​ទៅ​ក្នុង​ទី​ក្រុង​ចុះ

41. កាល​បាន​ទៅ​ផុត​ហើយ នោះ​ដាវីឌ​ក្រោក​ឡើង​ពី​ទី​ខាង​ត្បូង​នោះ មក​ក្រាប​ផ្កាប់​មុខ​នឹង​ដី​អស់​៣​ដង រួច​ក៏​ឱប​គ្នា​ថើប​ដោយ​យំ​ទាំង​២​នាក់ ទាល់​តែ​ដាវីឌ​បាន​ហូរ​ទឹក​ភ្នែក​ខ្លាំង​ជាង

42. នោះ​យ៉ូណា‌ថាន​មាន​ប្រសាសន៍​ដល់​ដាវីឌ​ថា អញ្ជើញ​អ្នក​ទៅ​ឲ្យ​ប្រកប​ដោយ​សេចក្តី​សុខ​ចុះ ដ្បិត​យើង​ទាំង​២​នាក់​បាន​ស្បថ​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ហើយ ថា ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​គង់​កណ្តាល​ខ្ញុំ​ហើយ​នឹង​អ្នក ហើយ​កណ្តាល​ពូជ​ខ្ញុំ និង​ពូជ​របស់​អ្នក​ជា​ដរាប​ត​ទៅ នោះ​ដាវីឌ​ក៏​ក្រោក​ឡើង​ចេញ​ទៅ ឯ​យ៉ូណា‌ថាន​លោក​ក៏​ត្រឡប់​វិល​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ។

សូមអានជំពូកពេញលេញ ១ សាំយូអែល 20