គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 20:16-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. គឺ​យ៉ាង​នោះ​ហើយ ដែល​យ៉ូណា‌ថាន​បាន​ចុះ​សញ្ញា​នឹង​ពួក‌វង្ស​របស់​ដាវីឌ ក៏​ថែម​ពាក្យ​នេះ​ថា បើ​ដាវីឌ​រំលង​បទ​ណា នោះ​សូម​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សង​ការ​នោះ ដោយ‌សារ​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​របស់​ដាវីឌ​វិញ​ចុះ។

17. រួច​យ៉ូណា‌ថាន​បាន​ឲ្យ​ដាវីឌ​ស្បថ​ម្តង​ទៀត ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់ ដែល​លោក​មាន​ដល់​ដាវីឌ ដ្បិត​លោក​មាន​ចិត្ត​ស្រឡាញ់​ដល់​ដាវីឌ ទុក​ដូច​ជា​ខ្លួន​លោក

18. យ៉ូណា‌ថាន​ក៏​និយាយ​ថា ថ្ងៃ​ស្អែក​ជា​ថ្ងៃ​ចូល​ខែ​ហើយ មុខ​ជា​គេ​នឹង​យល់​ឃើញ​ថា​ខ្វះ​អ្នក​ដែរ ដោយ​កៅអី​របស់​អ្នក​នៅ​ទំនេរ

19. លុះ​បាន​ផ្អាក​នៅ​អស់​៣​ថ្ងៃ​ហើយ នោះ​ត្រូវ​ឲ្យ​អ្នក​ចុះ​ទៅ​ឯ​កន្លែង ដែល​អ្នក​បាន​ពួន​ពី​ជាន់​មុន​នោះ​ជា​ប្រញាប់​ទៅ គឺ​ត្រូវ​ទៅ​អែប​នៅ​ត្រង់​ថ្មដា​អេសែល

20. ខ្ញុំ​នឹង​បាញ់​ព្រួញ​៣​ឲ្យ​ត្រូវ​ត្រង់​ថ្មដា​នោះ ធ្វើ​ដូច​ជា​ខំ​បាញ់​ឲ្យ​ត្រូវ​ស្នាម​អ្វី​មួយ

21. រួច​ខ្ញុំ​នឹង​ចាត់​ក្មេង​ជំទង់​ម្នាក់ ឲ្យ​ទៅ​ដោយ​ថា ចូរ​ទៅ​រក​ព្រួញ​មក ហើយ​បើ​ខ្ញុំ​និយាយ​ទៅ​ក្មេង​នោះ​ថា មើល ព្រួញ​នៅ​ខាង‌អាយ​ឯង​ឯ​ណេះ ចូរ​រើស​យក​មក នោះ​ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា គ្មាន​ហេតុ​អ្វី​នឹង​នាំ​ឲ្យ​អន្តរាយ​ទេ មាន​តែ​សេចក្តី​មេត្រី​ដល់​អ្នក​ប៉ុណ្ណោះ

22. តែ​បើ​ខ្ញុំ​និយាយ​ទៅ​ក្មេង​នោះ​ថា មើល ព្រួញ​នៅ​ខាង​នាយ​ឯង​ឯ​ណោះ នោះ​ត្រូវ​ឲ្យ​អ្នក​អញ្ជើញ​ទៅ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឲ្យ​អ្នក​ទៅ​ហើយ

23. ឯ​ដំណើរ​ដែល​យើង​បាន​សំរេច​គ្នា នោះ​មាន​ព្រះ‌យេហូវ៉ា ទ្រង់​គង់​នៅ​ជា​កណ្តាល​អ្នក ហើយ​នឹង​ខ្ញុំ រៀង‌រាប​ត​ទៅ​ស្រាប់​ហើយ។

24. ដូច្នេះ ដាវីឌ​ក៏​ទៅ​ពួន​នៅ​ឯ​ទី​វាល លុះ​ដល់​ថ្ងៃ​ចូល​ខែ​ហើយ នោះ​ស្តេច​ទ្រង់​ក៏​គង់​សោយ​ព្រះ‌ស្ងោយ

25. ទ្រង់​ក៏​គង់​នៅ​លើ​អាសនៈ​ត្រង់​ជិត​ជញ្ជាំង ដូច​ជា​សព្វ​១​ដង ឯ​យ៉ូណា‌ថាន​លោក​ឈរ​នៅ ហើយ​អ័ប៊ី‌នើរ​អង្គុយ​នៅ​ក្បែរ​សូល តែ​ឯ​កន្លែង​របស់​ដាវីឌ​នៅ​ជា​ទំនេរ​វិញ

សូមអានជំពូកពេញលេញ ១ សាំយូអែល 20