គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 14:23-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. ដូច្នេះ ព្រះ‌យេហូវ៉ា ទ្រង់​បាន​ជួយ​សង្គ្រោះ​អ៊ីស្រា‌អែល នៅ​ថ្ងៃ​នោះ​ឯង ហើយ​ចំបាំង​ច្បាំង​គ្នា​នោះ​ក៏​ឆ្លង​ទៅ រហូត​ដល់​បេត-អាវេន​វិញ។

24. នៅ​ថ្ងៃ​នោះ ពួក​អ៊ីស្រា‌អែល​មាន​សេចក្តី​វេទនា​ណាស់ ដ្បិត​សូល​ទ្រង់​បាន​ឲ្យ​គេ​ស្បថ​ថា អ្នក​ណា​ដែល​បរិភោគ​អ្វី​មុន​ពេល​ល្ងាច គឺ​ដល់​កាល​ណា​អញ​បាន​សង‌សឹក​នឹង​ខ្មាំង​សត្រូវ​ហើយ នោះ​នឹង​ត្រូវ​បណ្តាសា ហេតុ​នោះ​បាន​ជា​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​មួយ​ហ៊ាន​បរិភោគ​អ្វី​ឡើយ

25. គេ​ក៏​បាន​ដល់​ទៅ​ក្នុង​ព្រៃ នោះ​ឃើញ​មាន​សំណុំ​ទឹក​ឃ្មុំ​នៅ​លើ​ដី

26. ដ្បិត​កាល​គេ​ចូល​ទៅ នោះ​ឃើញ​សំណុំ​ទឹក​ឃ្មុំ​ធ្លាក់​ចុះ​មក តែ​គ្មាន​អ្នក​ណា​ហ៊ាន​លូក​ដៃ​ចាប់​ដាក់​ដល់​មាត់​ឡើយ ពី​ព្រោះ​គេ​ខ្លាច​ពាក្យ​សម្បថ​នោះ

27. តែ​យ៉ូណា‌ថាន​ឥត​បាន​ឮ ក្នុង​កាល​បិតា​បង្គាប់​គេ​ដោយ​ពាក្យ​សម្បថ​ទេ បាន​ជា​លោក​លូក​ចុង​ដំបង ដែល​កាន់​នៅ​ដៃ​ទៅ​ចាក់​សំណុំ​ឃ្មុំ យក​មក​បរិភោគ​ទៅ ស្រាប់​តែ​ភ្នែក​លោក​ក៏​ស្វាង​ឡើង

28. នោះ​មាន​ម្នាក់​ជំរាប​ថា បិតា​លោក​បាន​ហាម​យើង​ខ្ញុំ​ដោយ​ពាក្យ​សម្បថ​ថា អ្នក​ណា​ដែល​បរិភោគ​អ្វី​នៅ​ថ្ងៃ​នេះ នោះ​នឹង​ត្រូវ​បណ្តាសា រីឯ​ពួក​បណ្តា‌ទ័ព​ទាំង​ប៉ុន្មាន​គេ​ហេវ​ខ្លាំង​ណាស់

សូមអានជំពូកពេញលេញ ១ សាំយូអែល 14