គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 14:1-5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ថ្ងៃ​១​យ៉ូណា‌ថាន ជា​បុត្រា​សូល ប្រាប់​ដល់​មនុស្ស​កំឡោះ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​របស់​ពួក​ភីលីស្ទីន ដែល​នៅ​ខាង​នាយ​នោះ តែ​លោក​មិន​បាន​ទូល​ដល់​បិតា​ឲ្យ​ជ្រាប​ទេ

2. ឯ​សូល ទ្រង់​នៅ​ត្រង់​ចុង​ក្រុង​គីបៀរ ក្រោម​ដើម​ទទឹម​ដែល​នៅ​មីករ៉ូន មាន​ទាំង​ពួក​ទ័ព​នៅ​ជា​មួយ ប្រហែល​ជា​៦០០​នាក់​ផង

3. ព្រម​ទាំង​អ័ហ៊ីយ៉ា ជា​កូន​អ័ហ៊ី‌ទូប បង​អ៊ីកាបូឌ ដែល​ជា​កូន​ភីនេ‌ហាសៗ ជា​កូន​អេលី​ដ៏​ជា​សង្ឃ​នៃ​ព្រះ‌យេហូវ៉ា នៅ​ត្រង់​ស៊ីឡូរ ដែល​លោក​ពាក់​អេផូឌ​ដែរ គេ​ឥត​បាន​ដឹង​ជា​យ៉ូណា‌ថាន​ទៅ​ទេ

4. រីឯ​នៅ​កណ្តាល​ច្រក​ភ្នំ ដែល​យ៉ូណា‌ថាន​ចង់​ឆ្លង ទៅ​ឯ​បន្ទាយ​របស់​ពួក​ភីលីស្ទីន នោះ​មាន​ថ្មដា​ស្រួច​អម​ទាំង​សង​ខាង​ផ្លូវ ១​ឈ្មោះ​បូសេស ហើយ​១​ទៀត​ឈ្មោះ​សេនេ

5. មួយ​នៅ​ខាង​ជើង​ទល់​មុខ​នឹង​មីក‌ម៉ាស ហើយ​១​នៅ​ខាង​ត្បូង​ទល់​មុខ​នឹង​កេបា។

សូមអានជំពូកពេញលេញ ១ សាំយូអែល 14