គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 12:2-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. ឥឡូវ​នេះ មើល ស្តេច​ទ្រង់​យាង​នៅ​មុខ​អ្នក​រាល់​គ្នា ឯ​ខ្ញុំៗ​ចាស់​ហើយ សក់​ខ្ញុំ​ក៏​ស្កូវ​ផង ហើយ​មើល កូន​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ដែរ ខ្ញុំ​បាន​ដើរ​នៅ​មុខ​អ្នក​រាល់​គ្នា​តាំង​តែ​ពី​ក្មេង ដរាប​ដល់​ថ្ងៃ​នេះ

3. ខ្ញុំ​នៅ​ទី​នេះ​ស្រាប់ ចូរ​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្ញុំ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​មុខ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ​នេះ​ចុះ តើ​ខ្ញុំ​បាន​យក​គោ​របស់​អ្នក​ណា ឬ​យក​លា​របស់​អ្នក​ណា តើ​ខ្ញុំ​បាន​បំភាន់​បំបាត់ ឬ​សង្កត់‌សង្កិន​អ្នក​ណា តើ​ខ្ញុំ​បាន​ទទួល​សំណូក​ពី​ដៃ​អ្នក​ណា ដើម្បី​ឲ្យ​ខ្ញុំ​ធ្មេច​ភ្នែក នោះ​ខ្ញុំ​នឹង​សង​ដល់​អ្នក​រាល់​គ្នា​វិញ

4. តែ​គេ​ឆ្លើយ​ឡើង​ថា លោក​មិន​ដែល​បំភាន់​បំបាត់ ឬ​សង្កត់‌សង្កិន​យើង​ខ្ញុំ​ឡើយ ក៏​មិន​ដែល​ទទួល​សំណូក​ពី​ដៃ​អ្នក​ណា​ដែរ

5. រួច​លោក​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ទី​បន្ទាល់ ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ ឯ​អ្នក​ដែល​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ឲ្យ ក៏​ជា​ទី​បន្ទាល់​ដែរ​ថា អ្នក​រាល់​គ្នា​មិន​បាន​ឃើញ​មាន​អ្វី នៅ​ក្នុង​ដៃ​ខ្ញុំ​សោះ​ឡើយ នោះ​គេ​ទទួល​ថា ទ្រង់​ជា​ទី​បន្ទាល់​មែន​ហើយ។

6. នោះ​សាំយូ‌អែល​ថ្លែង​ប្រាប់​ដល់​ពួក​ជន​ថា គឺ​ព្រះ‌យេហូវ៉ា​ដែល​បាន​តាំង​ម៉ូសេ និង​អើរ៉ុន​ឡើង ព្រម​ទាំង​នាំ​ពួក​អយ្យកោ​អ្នក​រាល់​គ្នា​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក

7. ដូច្នេះ ឥឡូវ​នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ឈរ​នឹង​នៅ ដើម្បី​ឲ្យ​ខ្ញុំ​បាន​រំឭក​អ្នក​រាល់​គ្នា​បន្តិច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ពី​គ្រប់​ទាំង​ការ​សុចរិត ដែល​ទ្រង់​បាន​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា ហើយ​នឹង​ពួក​អយ្យកោ​អ្នក​រាល់​គ្នា

8. គឺ​កាល​យ៉ាកុប​បាន​ចូល​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ពួក​អយ្យកោ​នៃ​អ្នក​រាល់​គ្នា​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​ចាត់​ម៉ូសេ និង​អើរ៉ុន​ឲ្យ​ទៅ​នាំ​ពួក​អយ្យកោ នៃ​អ្នក​រាល់​គ្នា​ចេញ ពី​ស្រុក​អេស៊ីព្ទ​មក ព្រម​ទាំង​ឲ្យ​គេ​មាន​ទី​លំនៅ​នៅ​ទី​នេះ

សូមអានជំពូកពេញលេញ ១ សាំយូអែល 12