គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 11:12-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ស្រេច​ហើយ បណ្តា‌ជន​គេ​ជំរាប​ដល់​សាំយូ‌អែល​ថា អ្នក​ណា​ដែល​ថា តើ​ត្រូវ​ឲ្យ​សូល​សោយ‌រាជ្យ​លើ​យើង​ឬ​អី ចូរ​នាំ​អ្នក​ទាំង​នោះ​មក ឲ្យ​យើង​សំឡាប់​ចោល​ចេញ

13. តែ​សូល​ប្រកែក​ថា នៅ​ថ្ងៃ​នេះ មិន​ត្រូវ​ឲ្យ​សំឡាប់​អ្នក​ណា​ទេ ដ្បិត​ថ្ងៃ​នេះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​មាន​សេចក្តី​សង្គ្រោះ​នៅ​ក្នុង​សាសន៍​អ៊ីស្រា‌អែល។

14. នោះ​សាំយូ‌អែល​ប្រាប់​ដល់​បណ្តា‌ជន​ទាំង‌ឡាយ​ថា ចូរ​ឲ្យ​យើង​រាល់​គ្នា​ទៅ​ឯ​គីល‌កាល ដើម្បី​នឹង​តាំង​នគរ​ឡើង​ជា​ថ្មី​ទៀត

15. ដូច្នេះ គេ​ក៏​ទៅ​ឯ​គីល‌កាល​ទាំង​អស់​គ្នា ហើយ​នៅ​ទី​នោះ គេ​តាំង​សូល​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច នៅ​ចំពោះ​ព្រះ‌យេហូវ៉ា រួច​គេ​ថ្វាយ​យញ្ញ‌បូជា ជា​ដង្វាយ​មេត្រី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ សូល និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​មាន​សេចក្តី​អំណរ​អរ​សប្បាយ​ឡើង​ជា​ខ្លាំង។

សូមអានជំពូកពេញលេញ ១ សាំយូអែល 11