គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ សាំយូអែល 11:1-6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. សម័យ​នោះ ណា‌ហាស ជា​សាសន៍​អាំម៉ូន ក៏​ឡើង​មក​បោះ​ទ័ព​ទាស់​នឹង​ក្រុង​យ៉ាបេស-កាឡាត ឯ​ពួក​មនុស្ស​នៅ​យ៉ាបេស​ទាំង​ប៉ុន្មាន គេ​និយាយ​នឹង​ណា‌ហាស​ថា ដូច្នេះ សូម​ឲ្យ​តាំង​សេចក្តី​សញ្ញា​នឹង​យើង​ខ្ញុំ​ចុះ នោះ​យើង​ខ្ញុំ​នឹង​ចំណុះ​ចំពោះ​លោក

2. តែ​ណា‌ហាស​ជា​សាសន៍​អាំម៉ូន​ឆ្លើយ​ថា លុះ​ត្រា​តែ​ឲ្យ​អញ​ចាក់​ភ្នែក​ខាង​ស្តាំ​របស់​ឯង​រាល់​គ្នា​ឲ្យ​ខ្វាក់ នោះ​ទើប​អញ​នឹង​ព្រម​តាំង​សេចក្តី​សញ្ញា​នឹង​ឯង​រាល់​គ្នា ដើម្បី​នឹង​យក​ការ​នោះ​ទុក​សំរាប់​ជា​សេចក្តី​ដំនៀល​ដល់​សាសន៍​អ៊ីស្រា‌អែល

3. នោះ​ពួក​ចាស់‌ទុំ​នៅ​ក្រុង​យ៉ាបេស​ក៏​អង្វរ​ថា សូម​មេត្តា​បង្អង់​ឲ្យ​យើង​ខ្ញុំ​បាន​៧​ថ្ងៃ​សិន ដើម្បី​នឹង​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​គ្រប់​ក្នុង​កំឡុង​ស្រុក​អ៊ីស្រា‌អែល រួច​បើ​គ្មាន​អ្នក​ណា​នឹង​មក​ជួយ​យើង​ខ្ញុំ​ទេ នោះ​យើង​ខ្ញុំ​នឹង​ចេញ​មក ចុះ​ចូល​នឹង​លោក

4. ដូច្នេះ ពួក​អ្នក​ទាំង​នោះ ក៏​មក​ថ្លែង​ប្រាប់​ដល់​បណ្តា​មនុស្ស នៅ​ត្រង់​គីបៀរ ជា​ស្រុក​របស់​សូល ឲ្យ​ស្តាប់ នោះ​គេ​ឡើង​សំឡេង​យំ​គ្រប់​គ្នា

5. ខណៈ​នោះ សូល​កំពុង​តែ​កៀង​ហ្វូង​គោ​មក​ពី​វាល ក៏​សួរ​ថា តើ​មាន​កើត​ហេតុ​ភេទ​អ្វី បាន​ជា​យំ​ដូច្នេះ នោះ​គេ​ជំរាប​លោក​តាម​ពាក្យ​នៃ​ពួក​មនុស្ស​នៅ​យ៉ាបេស​សព្វ​គ្រប់។

6. កាល​លោក​បាន​ឮ​ហើយ នោះ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ទ្រង់​មក​សណ្ឋិត​លើ​លោក បណ្តាល​ឡើង​ជា​ខ្លាំង ហើយ​សេចក្តី​កំហឹង​របស់​លោក​ក៏​ឆួល‌ឆេះ​ឡើង

សូមអានជំពូកពេញលេញ ១ សាំយូអែល 11