គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 9:7-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ក្នុង​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន នោះ​មាន​សាលូវ ជា​កូន​មស៊ូឡាម ជា​កូន​ហូដាវា ជា​កូន​ហាសេនួរ

8. ព្រម​ទាំង​យីប‌នេយ៉ា ជា​កូន​យេរ៉ូហាំ និង​អេឡា ជា​កូន​អ៊ូស៊ី ដែល​ជា​កូន​មីករីៗ​ជា​កូន​មស៊ូឡាមៗ ជា​កូន​សេផាធាៗ ជា​កូន​រេហួលៗ​ជា​កូន​យីប‌នីយ៉ា

9. និង​ពួក​បង​ប្អូន​គេ តាម​ពូជ​ដំណ​គេ​រៀង​ខ្លួន​ទាំង​អស់​មាន​៩៥៦​នាក់ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ តាម​ជំនួរ​វង្ស​ឪពុក​គេ​រៀង​ខ្លួន។

10. ក្នុង​ពួក​សង្ឃ នោះ​មាន​យេដាយ៉ា យេហូ‌យ៉ារីប យ៉ាគិន

11. អ័សារា​ជា​កូន​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​របស់​មស៊ូឡាមៗ ជា​កូន​សាដុកៗ​ជា​កូន​មេរ៉ាយ៉ូតៗ ជា​កូន​អ័ហ៊ី‌ទូប ដែល​ជា​អ្នក​ត្រួត‌ត្រា​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ

12. ព្រម​ទាំង​អ័ដាយ៉ា ជា​កូន​យេរ៉ូហាំ ដែល​ជា​កូន​ផាសហ៊ើរៗ​ជា​កូន​ម៉ាលគា ហើយ​មាន​ម្អាសាយ ជា​កូន​អ័ឌីអែល ដែល​ជា​កូន​យ៉ាសេរ៉ាៗ​ជា​កូន​មស៊ូឡាមៗ​ជា​កូន​មស៊ី‌លេ‌មីតៗ​ជា​កូន​អ៊ីមមើរ

13. ហើយ​នឹង​បង​ប្អូន​គេ ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ទាំង​អស់​មាន​១៧៦០​នាក់ ជា​ពួក​មនុស្ស​ស្ទាត់​ណាស់ ក្នុង​ការ‌ងារ​ខាង​ព្រះ‌វិហារ​នៃ​ព្រះ។

14. ក្នុង​ពួក​លេវី នោះ​មាន​សេម៉ាយ៉ា ជា​កូន​ហាស៊ូប ដែល​ជា​កូន​អាស‌រី‌កាមៗ​ជា​កូន​ហាសាបយ៉ា ក្នុង​ពួក​កូន​ចៅ​ម្រ៉ារី

15. ព្រម​ទាំង​បាក‌បាការ ហេរេស កាឡាល និង​ម៉ាថានា ជា​កូន​មីកា ដែល​ជា​កូន​ស៊ីកគ្រីៗ​ជា​កូន​អេសាភ

16. ហើយ​អូបាឌា ជា​កូន​សេម៉ាយ៉ា ដែល​ជា​កូន​កាឡាលៗ​ជា​កូន​យេឌូថិន ហើយ​មាន​បេរេគា ជា​កូន​អេសា ដែល​ជា​កូន​អែល‌កាណា នៅ​ភូមិ​ទាំង​ប៉ុន្មាន​នៃ​ពួក​នថូផា។

17. ក្នុង​ពួក​អ្នក​ឆ្មាំ​ទ្វារ នោះ​មាន​សាលូម អ័កគូប ថាលម៉ូន អ័ហ៊ីម៉ាន និង​បង​ប្អូន​គេ ឯ​សាលូម​នេះ គាត់​ជា​មេ​គេ

18. ពី​ដើម​រៀង​មក អ្នក​ទាំង​នោះ​តែង​តែ​ចាំ​ទ្វារ​ស្តេច ជា​ទ្វារ​ទិស​ខាង​កើត ពួក​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ពួក​ឆ្មាំ​ទ្វារ ក្នុង​ពួក​កូន​ចៅ​លេវី

19. ឯ​សាលូម ជា​កូន​កូរ៉ា ដែល​ជា​កូន​អេបៀ‌សាប់ៗ​ជា​កូន​កូរេ និង​ពួក​បង​ប្អូន​ដែល​ជា​ជំនួរ​វង្ស​ឪពុក​គាត់ គឺ​ជា​ពួក​កូរេ គេ​ត្រួត‌ត្រា​លើ​ការ‌ងារ​របស់​ពួក​ឆ្មាំ​ទ្វារ​នៃ​ត្រសាល ឯ​ពួក​អយ្យកោ​គេ​ក៏​បាន​ត្រួត‌ត្រា​លើ​ត្រសាល​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​ពួក​ឆ្មាំ​ទ្វារ​ដែរ

20. ហើយ​ពី​ដើម​ភីនេ‌ហាស ជា​កូន​អេលាសារ គាត់​ជា​អ្នក​ត្រួត‌ត្រា​លើ​គេ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​គង់​ជា​មួយ​នឹង​គាត់

21. ឯ​សាការី ជា​កូន​មសេ‌លេមា គាត់​ជា​អ្នក​ឆ្មាំ​ទ្វារ​នៃ​ត្រសាល​ជំនុំ

22. អស់​ពួក​អ្នក​ទាំង​នេះ ដែល​បាន​រើស ឲ្យ​ធ្វើ​ជា​អ្នក​ឆ្មាំ​ទ្វារ ទាំង​អស់​មាន​២១២​នាក់ បាន​រាប់​គេ​តាម​ពង្សាវតារ នៅ​ក្នុង​ភូមិ​គេ​ទាំង​ប៉ុន្មាន ជា​ពួក​អ្នក​ដែល​ដាវីឌ និង​សាំយូ‌អែល ជា​អ្នក​មើល‌ឆុត បាន​តាំង​ឡើង ឲ្យ​ធ្វើ​ការ‌ងារ​នោះ

សូមអានជំពូកពេញលេញ ១ របាក្សត្រ 9