គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 9:3-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ឯ​ពួក​កូន​ចៅ​យូដា ពួក​កូន​ចៅ​បេន‌យ៉ា‌មីន ពួក​កូន​ចៅ​អេប្រា‌អិម និង​ម៉ាន៉ាសេ គេ​សុទ្ធ​តែ​នៅ​ក្រុង​យេរូ‌សាឡិម

4. ក្នុង​ពួក​កូន​របស់​ពេរេស​ជា​កូន​យូដា នោះ​មាន​អ៊ូថាយ ជា​កូន​អាំមីហ៊ូត ដែល​ជា​កូន​អំរីៗ​ជា​កូន​អ៊ីមរីៗ​ជា​កូន​បានី

5. ហើយ​ក្នុង​ពួក​ស៊ីឡូរ នោះ​មាន​អ័សាយ៉ា ជា​កូន​ច្បង និង​កូន​ចៅ​គាត់​ទាំង​អស់

6. ក្នុង​ពួក​កូន​សេរ៉ាស នោះ​មាន​យេអួល និង​ពួក​បង​ប្អូន​គាត់ រួម​ទាំង​អស់​មាន​៦៩០​នាក់

7. ក្នុង​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន នោះ​មាន​សាលូវ ជា​កូន​មស៊ូឡាម ជា​កូន​ហូដាវា ជា​កូន​ហាសេនួរ

8. ព្រម​ទាំង​យីប‌នេយ៉ា ជា​កូន​យេរ៉ូហាំ និង​អេឡា ជា​កូន​អ៊ូស៊ី ដែល​ជា​កូន​មីករីៗ​ជា​កូន​មស៊ូឡាមៗ ជា​កូន​សេផាធាៗ ជា​កូន​រេហួលៗ​ជា​កូន​យីប‌នីយ៉ា

9. និង​ពួក​បង​ប្អូន​គេ តាម​ពូជ​ដំណ​គេ​រៀង​ខ្លួន​ទាំង​អស់​មាន​៩៥៦​នាក់ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ តាម​ជំនួរ​វង្ស​ឪពុក​គេ​រៀង​ខ្លួន។

10. ក្នុង​ពួក​សង្ឃ នោះ​មាន​យេដាយ៉ា យេហូ‌យ៉ារីប យ៉ាគិន

11. អ័សារា​ជា​កូន​ហ៊ីល‌គីយ៉ា ដែល​ជា​កូន​របស់​មស៊ូឡាមៗ ជា​កូន​សាដុកៗ​ជា​កូន​មេរ៉ាយ៉ូតៗ ជា​កូន​អ័ហ៊ី‌ទូប ដែល​ជា​អ្នក​ត្រួត‌ត្រា​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ

សូមអានជំពូកពេញលេញ ១ របាក្សត្រ 9