គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 9:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គឺ​យ៉ាង​នោះ​ដែល​បាន​រាប់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ តាម​ពង្សាវតារ​របស់​គេ ហើយ​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ពួក​ស្តេច​សាសន៍​អ៊ីស្រា‌អែល រួច​មក ពួក​យូដា​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ី‌ឡូន ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ។

2. រីឯ​ពួក​ដែល​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ជា​កេរ‌អាករ​របស់​គេ​មុន​បង្អស់ នោះ​គឺ​ពួក​អ៊ីស្រា‌អែល ពួក​សង្ឃ ពួក​លេវី និង​ពួក​នេធីនិម

3. ឯ​ពួក​កូន​ចៅ​យូដា ពួក​កូន​ចៅ​បេន‌យ៉ា‌មីន ពួក​កូន​ចៅ​អេប្រា‌អិម និង​ម៉ាន៉ាសេ គេ​សុទ្ធ​តែ​នៅ​ក្រុង​យេរូ‌សាឡិម

សូមអានជំពូកពេញលេញ ១ របាក្សត្រ 9