គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 7:7-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. ឯ​កូន​របស់​បេឡា គឺ​អេសបូន អ៊ូស៊ី អ៊ូស៊ាល យេរី‌ម៉ូត និង​អ៊ីរី ទាំង​អស់​មាន​៥​នាក់ ដែល​សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ហើយ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន តាម​ពង្សាវតារ​របស់​គេ នោះ​បាន​រាប់​ចំនួន​ជា​២​ម៉ឺន​២​ពាន់​៣៤​នាក់

8. ឯ​កូន​របស់​បេគើរ គឺ​សេមីរ៉ា យ៉ូអាស អេលា‌ស៊ើរ អេលី‌យ៉ូ‌ន៉ាយ អំរី យេរេ‌ម៉ូត អ័ប៊ីយ៉ា អ័ណា‌ថូត និង​អ័ឡា‌មែត នេះ​សុទ្ធ​តែ​ជា​កូន​របស់​បេគើរ

9. ក៏​បាន​រាប់​គេ​តាម​ពង្សាវតារ តាម​ដំណ​គេ សុទ្ធ​តែ​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ឃើញ​មាន​ចំនួន​២​ម៉ឺន​២០០​នាក់

10. ឯ​កូន​របស់​យេឌី‌អែល គឺ​ប៊ីល‌ហាន ហើយ​កូន​របស់​ប៊ីល‌ហាន គឺ​យេអ៊ូស បេន‌យ៉ា‌មីន អេហ៊ុឌ ក្នាអា‌ណា សេថាន តើស៊ីស និង​អ័ហ៊ី‌សាហារ

11. នោះ​សុទ្ធ​តែ​ជា​កូន​របស់​យេឌី‌អែល តាម​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​ក្នុង​ពួក​ពល‌ទ័ព​បាន មាន​ចំនួន​១​ម៉ឺន​៧​ពាន់​២០០​នាក់

12. ក៏​មាន​ស៊ូភីម និង​ហ៊ូភីម ជា​កូន​អ៊ា ហើយ​ហ៊ូស៊ីម ជា​កូន​អ័ហ៊ើរ​ដែរ។

13. ឯ​កូន​របស់​ណែប‌ថាលី គឺ​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម សុទ្ធ​តែ​ជា​កូន​របស់​នាង​ប៊ីលហា។

14. ឯ​កូន​របស់​ម៉ាន៉ាសេ គឺ​អាស‌រាល ដែល​ប្រពន្ធ​ចុង​របស់​គាត់ ជា​ស្រី​សាសន៍​អើរ៉ាម បាន​បង្កើត នាង​ក៏​បង្កើត​ម៉ាគារ ជា​ឪពុក​កាឡាត

សូមអានជំពូកពេញលេញ ១ របាក្សត្រ 7