គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 7:29-36 ព្រះគម្ពីរបរិសុទ្ធ (KHOV)

29. ហើយ​តាម​ព្រំ‌ដែន​នៃ​ពួក​កូន​ចៅ​ម៉ាន៉ាសេ នោះ​មាន​ក្រុង​បេត-សៀន និង​ភូមិ​នៅ​ជុំវិញ ក្រុង​ត្អាណាក និង​ភូមិ​នៅ​ជុំវិញ ក្រុង​មេគី‌ដោ និង​ភូមិ​នៅ​ជុំវិញ ក្រុង​ដោរ និង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ពួក​កូន​ចៅ​យ៉ូសែប ជា​កូន​អ៊ីស្រា‌អែល គេ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ។

30. ឯ​កូន​របស់​អេស៊ើរគឺ​យីមន៉ា យីសវ៉ា យីសវី បេរា និង​សេរ៉ា ជា​ប្អូន​ស្រី​គេ

31. ឯ​កូន​បេរា គឺ​ហេប៊ើរ និង​ម៉ាលគាល ជា​ឪពុក​ប៊ីសាវីត

32. ហើយ​ហេប៊ើរ​បង្កើត​យ៉ាផ្លេត សូមើរ ហូថាម និង​ស៊ូអា ដែល​ជា​ប្អូន​ស្រី​គេ

33. ឯ​កូន​របស់​យ៉ាផ្លេត គឺ​ផាសាក់ ប៊ីម‌ហាល និង​អ័ស‌វ៉ាត នេះ​សុទ្ធ​តែ​ជា​កូន​យ៉ាផ្លេត

34. ឯ​កូន​របស់​សូមើរ គឺ​អ័ហ៊ី រ៉ូកា ហ៊ូបបា និង​អើរ៉ាម

35. កូន​របស់​ហេលេម​ជា​ប្អូន​គាត់ គឺ​សូផា យីមន៉ា សេលេស និង​អាំម៉ាល

36. ឯ​កូន​របស់​សូផា គឺ​ស៊ូអា ហានេភើរ ស៊ូអាល បេរី យីមរ៉ា

សូមអានជំពូកពេញលេញ ១ របាក្សត្រ 7