22. ឯអេប្រាអិមជាឪពុក ក៏កាន់ទុក្ខជាយូរថ្ងៃ ហើយពួកបងប្អូនក៏មកជួយរំដោះទុក្ខ
23. រួចគាត់ចូលទៅឯប្រពន្ធ ហើយនាងមានទំងន់ បង្កើតបានកូនប្រុស១ គាត់ឲ្យឈ្មោះថា បេរា ដោយព្រោះកើតមានសេចក្ដីអាក្រក់ដល់គ្រួគាត់
24. កូនស្រីរបស់គាត់ គឺសេអេរ៉ា ជាអ្នកសង់ក្រុងបេត-ហូរ៉ុនខាងក្រោម ហើយខាងលើផង និងក្រុងអ៊ូសេន-សេអេរ៉ាដែរ
25. បេរាបង្កើតរេផា និងរេសែប រេផាបង្កើតថេឡាៗ បង្កើតថាហាន
26. ថាហានបង្កើតឡាអាដានៗ បង្កើតអាំមីហ៊ូតៗបង្កើតអេលីសាម៉ា
27. អេលីសាម៉ាបង្កើតនុនៗបង្កើតយ៉ូស្វេ។
28. ឯកេរអាករ និងទីលំនៅរបស់គេ នោះគឺនៅក្រុងបេត-អែល និងភូមិនៅជុំវិញ ហើយទៅខាងកើតដល់ក្រុងណាអារ៉ាន និងខាងលិចដល់ក្រុងកេស៊ើរ និងភូមិជុំវិញ ព្រមទាំងក្រុងស៊ីគែម និងភូមិនៅជុំវិញ រហូតដល់ក្រុងកាសា និងភូមិនៅជុំវិញទាំងប៉ុន្មាន
29. ហើយតាមព្រំដែននៃពួកកូនចៅម៉ាន៉ាសេ នោះមានក្រុងបេត-សៀន និងភូមិនៅជុំវិញ ក្រុងត្អាណាក និងភូមិនៅជុំវិញ ក្រុងមេគីដោ និងភូមិនៅជុំវិញ ក្រុងដោរ និងភូមិនៅជុំវិញទាំងប៉ុន្មាន ពួកកូនចៅយ៉ូសែប ជាកូនអ៊ីស្រាអែល គេនៅក្នុងទីក្រុងទាំងនោះ។
30. ឯកូនរបស់អេស៊ើរគឺយីមន៉ា យីសវ៉ា យីសវី បេរា និងសេរ៉ា ជាប្អូនស្រីគេ
31. ឯកូនបេរា គឺហេប៊ើរ និងម៉ាលគាល ជាឪពុកប៊ីសាវីត