គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 7:19-37 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. ហើយ​កូន​របស់​សេមីដា គឺ​អ័ស‌យ៉ាន ស៊ីគែម លីកហ៊ី អ័នី‌យ៉ាម។

20. ឯ​កូន​របស់​អេប្រា‌អិម គឺ​ស៊ុថេឡាៗ​បង្កើត​បេរេឌ បេរេឌ​បង្កើត​ថាហាតៗ បង្កើត​អេឡាដាៗ បង្កើត​ថាហាត

21. ថាហាត​គាត់​បង្កើត​សាបាឌៗ បង្កើត​ស៊ុថេឡាៗ​បង្កើត​អេសើរ និង​អេលាឌ ដែល​ពួក​អ្នក​កើត​នៅ​ស្រុក​កាថ​បាន​សំឡាប់ ដោយ​ព្រោះ​អ្នក​ទាំង​២​នោះ​បាន​ចុះ​ទៅ ចង់​យក​ហ្វូង​សត្វ​របស់​គេ

22. ឯ​អេប្រា‌អិម​ជា​ឪពុក ក៏​កាន់​ទុក្ខ​ជា​យូរ​ថ្ងៃ ហើយ​ពួក​បង​ប្អូន​ក៏​មក​ជួយ​រំដោះ​ទុក្ខ

23. រួច​គាត់​ចូល​ទៅ​ឯ​ប្រពន្ធ ហើយ​នាង​មាន​ទំងន់ បង្កើត​បាន​កូន​ប្រុស​១ គាត់​ឲ្យ​ឈ្មោះ​ថា បេរា ដោយ​ព្រោះ​កើត​មាន​សេចក្ដី​អាក្រក់​ដល់​គ្រួ​គាត់

24. កូន​ស្រី​របស់​គាត់ គឺ​សេអេរ៉ា ជា​អ្នក​សង់​ក្រុង​បេត-ហូរ៉ុន​ខាង​ក្រោម ហើយ​ខាង​លើ​ផង និង​ក្រុង​អ៊ូសេន-សេអេរ៉ា​ដែរ

25. បេរា​បង្កើត​រេផា និង​រេសែប រេផា​បង្កើត​ថេឡាៗ បង្កើត​ថាហាន

26. ថាហាន​បង្កើត​ឡាអាដានៗ បង្កើត​អាំមី‌ហ៊ូតៗ​បង្កើត​អេលី‌សាម៉ា

27. អេលី‌សាម៉ា​បង្កើត​នុនៗ​បង្កើត​យ៉ូស្វេ។

28. ឯ​កេរ‌អាករ និង​ទី​លំនៅ​របស់​គេ នោះ​គឺ​នៅ​ក្រុង​បេត-អែល និង​ភូមិ​នៅ​ជុំវិញ ហើយ​ទៅ​ខាង​កើត​ដល់​ក្រុង​ណាអា‌រ៉ាន និង​ខាង​លិច​ដល់​ក្រុង​កេស៊ើរ និង​ភូមិ​ជុំវិញ ព្រម​ទាំង​ក្រុង​ស៊ីគែម និង​ភូមិ​នៅ​ជុំវិញ រហូត​ដល់​ក្រុង​កាសា និង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន

29. ហើយ​តាម​ព្រំ‌ដែន​នៃ​ពួក​កូន​ចៅ​ម៉ាន៉ាសេ នោះ​មាន​ក្រុង​បេត-សៀន និង​ភូមិ​នៅ​ជុំវិញ ក្រុង​ត្អាណាក និង​ភូមិ​នៅ​ជុំវិញ ក្រុង​មេគី‌ដោ និង​ភូមិ​នៅ​ជុំវិញ ក្រុង​ដោរ និង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ពួក​កូន​ចៅ​យ៉ូសែប ជា​កូន​អ៊ីស្រា‌អែល គេ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ។

30. ឯ​កូន​របស់​អេស៊ើរគឺ​យីមន៉ា យីសវ៉ា យីសវី បេរា និង​សេរ៉ា ជា​ប្អូន​ស្រី​គេ

31. ឯ​កូន​បេរា គឺ​ហេប៊ើរ និង​ម៉ាលគាល ជា​ឪពុក​ប៊ីសាវីត

32. ហើយ​ហេប៊ើរ​បង្កើត​យ៉ាផ្លេត សូមើរ ហូថាម និង​ស៊ូអា ដែល​ជា​ប្អូន​ស្រី​គេ

33. ឯ​កូន​របស់​យ៉ាផ្លេត គឺ​ផាសាក់ ប៊ីម‌ហាល និង​អ័ស‌វ៉ាត នេះ​សុទ្ធ​តែ​ជា​កូន​យ៉ាផ្លេត

34. ឯ​កូន​របស់​សូមើរ គឺ​អ័ហ៊ី រ៉ូកា ហ៊ូបបា និង​អើរ៉ាម

35. កូន​របស់​ហេលេម​ជា​ប្អូន​គាត់ គឺ​សូផា យីមន៉ា សេលេស និង​អាំម៉ាល

36. ឯ​កូន​របស់​សូផា គឺ​ស៊ូអា ហានេភើរ ស៊ូអាល បេរី យីមរ៉ា

37. បេស៊ើរ ហូឌ សាំម៉ា ស៊ីលសា យីតរ៉ាន និង​ប្អេរ៉ា

សូមអានជំពូកពេញលេញ ១ របាក្សត្រ 7