គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 7:14-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ឯ​កូន​របស់​ម៉ាន៉ាសេ គឺ​អាស‌រាល ដែល​ប្រពន្ធ​ចុង​របស់​គាត់ ជា​ស្រី​សាសន៍​អើរ៉ាម បាន​បង្កើត នាង​ក៏​បង្កើត​ម៉ាគារ ជា​ឪពុក​កាឡាត

15. ហើយ​ម៉ាគារ​បាន​យក​ប្រពន្ធ​ឈ្មោះ​ម្អាកា ជា​ប្អូន​ស្រី​របស់​ពួក​ហ៊ូភីម និង​ស៊ូភីម ហើយ​កូន​ទី​២​របស់​ម៉ាន៉ាសេ គឺ​ស្លូផិហាត រីឯ​ស្លូផិហាត​គាត់​មាន​សុទ្ធ​តែ​កូន​ស្រី

16. ឯ​នាង​ម្អាកា​ជា​ប្រពន្ធ​ម៉ាគារ​នាង​បង្កើត​បាន​កូន​ប្រុស​១ ឲ្យ​ឈ្មោះ​ថា ពេរែស ប្អូន​គាត់​ឈ្មោះ​សេរែស ហើយ​កូន​របស់​អ្នក​នោះ គឺ​អ៊ូឡាម និង​រ៉ាគែម

17. ឯ​កូន​របស់​អ៊ូឡាម គឺ​បេដាន នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​កាឡាត ដែល​ជា​កូន​ម៉ាគារ ជា​កូន​ម៉ាន៉ាសេ

18. ហើយ​ហាម៉ូ‌លេ‌កេត ជា​ប្អូន​ស្រី​គាត់ ក៏​បង្កើត​អ៊ីសហូឌ អ័បៀ‌ស៊ើរ និង​ម៉ាឡា

19. ហើយ​កូន​របស់​សេមីដា គឺ​អ័ស‌យ៉ាន ស៊ីគែម លីកហ៊ី អ័នី‌យ៉ាម។

20. ឯ​កូន​របស់​អេប្រា‌អិម គឺ​ស៊ុថេឡាៗ​បង្កើត​បេរេឌ បេរេឌ​បង្កើត​ថាហាតៗ បង្កើត​អេឡាដាៗ បង្កើត​ថាហាត

21. ថាហាត​គាត់​បង្កើត​សាបាឌៗ បង្កើត​ស៊ុថេឡាៗ​បង្កើត​អេសើរ និង​អេលាឌ ដែល​ពួក​អ្នក​កើត​នៅ​ស្រុក​កាថ​បាន​សំឡាប់ ដោយ​ព្រោះ​អ្នក​ទាំង​២​នោះ​បាន​ចុះ​ទៅ ចង់​យក​ហ្វូង​សត្វ​របស់​គេ

22. ឯ​អេប្រា‌អិម​ជា​ឪពុក ក៏​កាន់​ទុក្ខ​ជា​យូរ​ថ្ងៃ ហើយ​ពួក​បង​ប្អូន​ក៏​មក​ជួយ​រំដោះ​ទុក្ខ

23. រួច​គាត់​ចូល​ទៅ​ឯ​ប្រពន្ធ ហើយ​នាង​មាន​ទំងន់ បង្កើត​បាន​កូន​ប្រុស​១ គាត់​ឲ្យ​ឈ្មោះ​ថា បេរា ដោយ​ព្រោះ​កើត​មាន​សេចក្ដី​អាក្រក់​ដល់​គ្រួ​គាត់

សូមអានជំពូកពេញលេញ ១ របាក្សត្រ 7