គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 4:26-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

26. មីសម៉ា​មាន​កូន​ឈ្មោះ​ហាមូ‌អែលៗ មាន​កូន​ឈ្មោះ​សាគើរៗ​មាន​កូន​ឈ្មោះ​ស៊ីម៉ាយ

27. ឯ​ស៊ីម៉ាយ គាត់​មាន​កូន​ប្រុស​១៦​នាក់ ហើយ​នឹង​កូន​ស្រី​៦ តែ​បង​ប្អូន​គាត់​មិន‌សូវ​មាន​កូន​ច្រើន​ទេ ពូជ​ពង្ស​របស់​ស៊ីម្មាន មិន​បាន​ចំរើន ដូច​ជា​ពួក​កូន​ចៅ​យូដា​ទេ

28. អ្នក​ទាំង​នោះ​នៅ​ត្រង់​ក្រុង​បៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល

29. ប៊ីលហា អេសែម ថូឡាឌ

30. បេធួល ហោម៉ា ស៊ីក‌ឡាក់

31. បេត-ម៉ារ‌កាបូត ហាសា-ស៊ូសា បេត-ប៊ីរៃ ហើយ​នៅ​ស្អារ៉ែម នេះ​ហើយ​ជា​ទី​ក្រុង​របស់​គេ ដរាប​ដល់​រាជ្យ​ដាវីឌ

32. ហើយ​ភូមិ​របស់​គេ​ទាំង​អស់​មាន​៥ គឺ​អេថាម អាយីន រីម៉ូន ថូកែន និង​អេសាន

33. ព្រម​ទាំង​ភូមិ​ដែល​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​នោះ រហូត​ដល់​ក្រុង​បាល​ផង នេះ​ជា​ទី​លំនៅ​របស់​គេ និង​ដំណ​គេ​ត​មក

34. ឯ​មសូ‌បាប់ យ៉ាម‌លេក និង​យ៉ូសា ជា​កូន​អ័ម៉ាសា

35. ហើយ​យ៉ូអែល និង​យេហ៊ូវ ជា​កូន​យ៉ូស៊ីបយ៉ា ដែល​ជា​កូន​សេរ៉ាយ៉ា ជា​កូន​អ័ស៊ី‌អែល

36. ហើយ​អេលី‌យ៉ូ‌ន៉ាយ យ្អាកូបា យេសូ‌ហាយ៉ា អ័សាយ៉ា អ័ឌីអែល យេស៊ីមាល បេណាយ៉ា

37. និង​ស៊ីសា ជា​កូន​ស៊ីភី ដែល​ជា​កូន​អ័ឡូន ជា​កូន​យេដាយ៉ា ជា​កូន​ស៊ីមរី ដែល​ជា​កូន​សេម៉ាយ៉ា

38. អ្នក​ទាំង​នោះ​ដែល​មាន​ឈ្មោះ​កត់​ទុក​ហើយ សុទ្ធ​តែ​ជា​អ្នក​ប្រធាន​ក្នុង​គ្រួ​គេ ហើយ​ពួក​វង្ស​នៃ​អយ្យកោ​គេ ក៏​ចំរើន​ជា​ច្រើន​ឡើង។

39. ពួក​នោះ​បាន​ទៅ​ឯ​ទ្វារ​ចូល​ស្រុក​កេដោរ គឺ​ខាង​កើត​ច្រក​ភ្នំ ដើម្បី​ស្វែង​រក​ស្មៅ សំរាប់​ចិញ្ចឹម​ហ្វូង​សត្វ

40. នៅ​ទី​នោះ គេ​ឃើញ​មាន​ស្មៅ​បរិបូរ​ល្អ ស្រុក​នោះ​ក៏​ធំ​ទូលាយ ហើយ​សុខ​ស្រួល​ផង ដ្បិត​ពួក​សាសន៍​ហាំ​បាន​នៅ​ឯ​នោះ​ពី​ដើម

41. ហើយ​ពួក​អ្នក​ដែល​មាន​ឈ្មោះ​កត់​ទុក​ទាំង​នេះ​បាន​មក នៅ​គ្រា​ហេសេគា ជា​ស្តេច​យូដា​បំផ្លាញ​ត្រសាល​គេ និង​ផ្ទះ​ទាំង​ប៉ុន្មាន​ដែល​ឃើញ​មាន​នៅ​ស្រុក​នោះ ព្រម​ទាំង​រំលាយ​ពួក​គេ​អស់​រលីង រហូត​ដល់​សព្វ​ថ្ងៃ​នេះ រួច​តាំង​ទី​លំនៅ​នៅ​ស្រុក​របស់​គេ ដោយ​ព្រោះ​ទី​នោះ​មាន​ស្មៅ​សំរាប់​ហ្វូង​សត្វ

42. ហើយ​ពួក​កូន​ចៅ​ស៊ីម្មាន​៥០០​នាក់ ក៏​ទៅ​ឯ​ស្រុក​សៀរ មាន​ពេឡាធា នារីយ៉ា រេផាយ៉ា និង​អ៊ូស៊ាល ជា​កូន​អ៊ីស៊ី ធ្វើ​ជា​មេ​គេ

43. ហើយ​គេ​ប្រហារ​សំណល់​ពួក​អាម៉ា‌លេក ដែល​បាន​រួច​ជីវិត​នៅ រួច​ក៏​តាំង​ទី​លំនៅ​គេ​នៅ​ស្រុក​នោះ រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 4