គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 4:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឯ​កូន​របស់​យូដា គឺ​ពេរេស ហេស្រុន កើមី ហ៊ើរ និង​សូបាល

2. ឯ​រីអាយ៉ា ជា​កូន​សូបាល គាត់​បង្កើត​យ៉ាហាត ហើយ​យ៉ាហាត​បង្កើត​អ័ហ៊ូ‌ម៉ាយ និង​ឡាហាឌ នេះ​ហើយ​ជា​គ្រូ​នៃ​ពួក​សូរ៉ាត

3. ឯ​ពួក​អ្នក​ដែល​កើត​ពី​ឪពុក​របស់​អេថាម គឺ​យេស‌រាល យីសម៉ា និង​យីឌ‌បាស ហើយ​ប្អូន​ស្រី​របស់​គេ នាង​ឈ្មោះ​ហាស‌លែល-ពូនី

4. ឯ​ពេនួល​ជា​អ្នក​តាំង​ក្រុង​កេដោរ ហើយ​អេស៊ើរ​ជា​អ្នក​តាំង​ក្រុង​ហ៊ូសា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ហ៊ើរ ជា​កូន​ច្បង​នៃ​នាង​អេប្រាតា ហើយ​ជា​អ្នក​តាំង​ក្រុង​បេថ្លេ‌ហិម។

5. ឯ​អាស‌ហ៊ើរ ជា​អ្នក​តាំង​ក្រុង​ត្កូអា គាត់​មាន​ប្រពន្ធ​២ មួយ​ឈ្មោះ​ហេឡា ហើយ​មួយ​ឈ្មោះ​ណាអារ៉ា

6. នាង​ណាអារ៉ា​បង្កើត​បាន​អ័ហ៊ូ‌សាម ហេភើរ ថេម៉ានី និង​អ័ហាស‌ថារី​ឲ្យ​គាត់ នោះ​សុទ្ធ​តែ​ជា​កូន​របស់​នាង​ណាអារ៉ា​ទាំង​ប៉ុន្មាន

7. ឯ​កូន​របស់​ហេឡា គឺ​សេរ៉ែត សូហារ និង​អេត‌ណាន

8. ឯ​កោស គាត់​បង្កើត​អ័នូប និង​សូបេបា ហើយ​នឹង​គ្រួ​អ័ខា‌ហែល ជា​កូន​ហារូម។

9. ឯ​យ៉ាបេស គាត់​ជា​មនុស្ស​ដែល​គេ​រាប់​អាន លើស​ជាង​ពួក​បង​ប្អូន​គាត់ ម្តាយ​បាន​ឲ្យ​ឈ្មោះ​ថា យ៉ាបេស ដោយ​ថា ពី​ព្រោះ​ខ្ញុំ​បាន​បង្កើត​វា​មក ដោយ​មាន​ចិត្ត​ព្រួយ

10. យ៉ាបេស​នេះ គាត់​បាន​អំពាវ‌នាវ ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ថា ឱ​បើ​ទ្រង់​នឹង​ប្រទាន​ពរ​មក​ទូល‌បង្គំ​ទៅ​អេះ ព្រម​ទាំង​វាត​ព្រំ‌ដែន​របស់​ទូល‌បង្គំ ឲ្យ​ទូលាយ​ឡើង ហើយ​ឲ្យ​ព្រះ‌ហស្ត​ទ្រង់​បាន​នៅ​ជា​មួយ​នឹង​ទូល‌បង្គំ ដើម្បី​នឹង​រក្សា​ទូល‌បង្គំ មិន​ឲ្យ​ប្រព្រឹត្ត​អាក្រក់​ឡើយ ប្រយោជន៍​មិន​ឲ្យ​ទូល‌បង្គំ​កើត​ចិត្ត​ព្រួយ ព្រះ​ទ្រង់​ក៏​ប្រោស​ប្រទាន​ដល់​គាត់​ដូច​ជា​បាន​សូម

11. ឯ​កេលូប​ជា​ប្អូន​ស៊ូហា គាត់​បង្កើត​មហ៊ារ ដែល​ជា​ឪពុក​អែស‌ថូន

12. អែស‌ថូន​បង្កើត​បេត-រ៉ាផា ផាសេហា និង​ថេហ៊ី‌ណា ដែល​ជា​អ្នក​តាំង​ក្រុង​ណា‌ហាស នោះ​សុទ្ធ​តែ​ជា​ពួក​អ្នក​នៅ​ត្រង់​រេកា

សូមអានជំពូកពេញលេញ ១ របាក្សត្រ 4