គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 27:10-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. មេ​ទី​៧ សំរាប់​ខែ​អស្សុជ គឺ​ហេលែស ជា​ពួក​ពេឡូន ក្នុង​ពួក​កូន​ចៅ​អេប្រា‌អិម ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

11. មេ​ទី​៨ សំរាប់​ខែ​កត្តិក គឺ​ស៊ីបា‌កាយ ជា​ពួក​ហ៊ូសាយ ក្នុង​ពូជ​ពង្ស​សេរ៉ាស ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

12. មេ​ទី​៩ សំរាប់​ខែ​មិគសិរ គឺ​អ័បៀ‌ស៊ើរ ជា​អ្នក​ក្រុង​អាន៉ា‌ថោត ពូជ​អំបូរ​បេន‌យ៉ា‌មីន ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

13. មេ​ទី​១០ សំរាប់​ខែ​បុស្ស គឺ​ម៉ាហា‌រ៉ាយ ជា​អ្នក​ស្រុក​នថូផា ពូជ​ពង្ស​សេរ៉ាស ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

14. មេ​ទី​១១ សំរាប់​ខែ​មាឃ គឺ​បេណាយ៉ា ជា​អ្នក​ស្រុក​ពី​រ៉ាថូន ក្នុង​ពូជ​អំបូរ​អេប្រា‌អិម ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

15. មេ​ទី​១២ សំរាប់​ខែ​ផល្គុណ គឺ​ហេល‌ដាយ ជា​អ្នក​ស្រុក​នថូផា ពូជ​ពង្ស​អូធ្នាល ក្នុង​វេន​នេះ​ក៏​មាន​២​ម៉ឺន​៤​ពាន់​នាក់​ដែរ។

16. ឯ​ពួក​ចៅ‌ហ្វាយ ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន នោះ​ដូច្នេះ គឺ​ក្នុង​ពួក​រូបេន មាន​អេលា‌ស៊ើរ កូន​ស៊ីកគ្រី ជា​ចៅ‌ហ្វាយ ក្នុង​ពួក​ស៊ីម្មាន គឺ​សេផាធា កូន​ម្អាកា

17. ក្នុង​ពួក​លេវី គឺ​ហាសាបយ៉ា ជា​កូន​កេមយួល ក្នុង​វង្ស​របស់​អើរ៉ុន មាន​សាដុក

18. ក្នុង​ពួក​យូដា គឺ​អេលី‌ហ៊ូវ ជា​ជេដ្ឋា​ដាវីឌ ក្នុង​ពួក​អ៊ីសាខារ គឺ​អំរី ជា​កូន​មីកែល

19. ក្នុង​ពួក​សាប់‌យូល៉ូន គឺ​យីស‌ម៉ាយ៉ា ជា​កូន​អូបាឌា ក្នុង​ពួក​ណែប‌ថាលី គឺ​យេរី‌ម៉ូត ជា​កូន​អាសរាល

20. ក្នុង​ពួក​កូន​ចៅ​អេប្រា‌អិម គឺ​ហូសេ ជា​កូន​អ័សាស៊ា ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​យ៉ូអែល ជា​កូន​ពេដាយ៉ា

21. ក្នុង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នៅ​ស្រុក​កាឡាត គឺ​យីដូរ ជា​កូន​សាការី ក្នុង​ពួក​បេន‌យ៉ា‌មីន គឺ​យ្អា‌សៀល ជា​កូន​អ័ប៊ី‌នើរ

22. ក្នុង​ពួក​ដាន់ គឺ​អ័សារាល ជា​កូន​របស់​យេរ៉ូហាំ នេះ​សុទ្ធ​តែ​ជា​ចៅ‌ហ្វាយ​នៃ​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អម្បាលម៉ាន

23. តែ​ដាវីឌ​មិន​បាន​រាប់​ចំនួន​គេ ពី​ត្រឹម​អាយុ​២០​ឆ្នាំ ចុះ​ទៅ​ក្រោម​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ទ្រង់​នឹង​ចំរើន​ពួក​អ៊ីស្រា‌អែល ឲ្យ​មាន​គ្នា​ច្រើន ដូច​ជា​ផ្កាយ ដែល​នៅ​លើ​មេឃ

សូមអានជំពូកពេញលេញ ១ របាក្សត្រ 27