គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 27:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាម​ចំនួន​គេ គឺ​តាម​ពួក​មេ​លើ​វង្ស​ឪពុក​គេ និង​ពួក​មេ​ទ័ព​ធំ​តូច ហើយ​ពួក​នាយ​ដែល​បំរើ​ស្តេច ក្នុង​គ្រប់​ទាំង​ការ ខាង​ឯ​វេន​គេ​ដែល​ចេញ​ចូល​រាល់​តែ​ខែ នៅ​ពេញ​ក្នុង​ឆ្នាំ ដែល​រាល់​តែ​វេន​មាន​២​ម៉ឺន​៤​ពាន់​នាក់

2. នោះ​មាន​យ៉ាសុ‌បៀម ជា​កូន​សាប‌ឌាល ជា​អ្នក​ត្រួត​លើ​ពួក​វេន​ទី​១ នៅ​ខែ​ចេត្រ ហើយ​ក្នុង​វេន​លោក​មាន​២​ម៉ឺន​៤​ពាន់​នាក់

3. លោក​កើត​ក្នុង​ពូជ​ពង្ស​ពេរេស ជា​មេ​លើ​ពួក​មេ‌ទ័ព សំរាប់​ខែ​ដំបូង

4. ដូដាយ ជា​ពួក​អ័ហូអា ជា​អ្នក​ត្រួត​លើ​ពួក​វេន​ខែ​ពិសាខ ហើយ​មីកឡូត ជា​មេ​លើ​ពួក​វេន​របស់​លោក ក្នុង​ពួក​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

5. មេ​ទី​៣ ជា​មេ​ធំ​លើ​ពួក​ទ័ព នៅ​ខែ​ជេស្ឋ គឺ​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ ហើយ​នៅ​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

6. គឺ​បេណាយ៉ា​នេះ ជា​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​៣០​នាក់​នោះ ហើយ​បាន​ត្រួត​លើ​គេ​ផង ឯ​អាំមី‌សាបាឌ ជា​កូន​លោក ក៏​នៅ​ក្នុង​វេន​នេះ​ដែរ

7. មេ​ទី​៤ ដែល​សំរាប់​ខែ​អាសាឍ គឺ​អេសា‌អែល ជា​ប្អូន​យ៉ូអាប់ ហើយ​បន្ទាប់​មក​មាន​សេបាឌា ជា​កូន​លោក ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

8. មេ​ទី​៥ សំរាប់​ខែ​ស្រាពណ៍ គឺ​សាម‌ហ៊ូត ជា​ពួក​យីសរ៉ា ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

9. មេ​ទី​៦ សំរាប់​ខែ​ភទ្របទ គឺ​អ៊ីរ៉ា ជា​កូន​អ៊ីក‌គែស ជា​អ្នក​ក្រុង​ត្កូអា ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

10. មេ​ទី​៧ សំរាប់​ខែ​អស្សុជ គឺ​ហេលែស ជា​ពួក​ពេឡូន ក្នុង​ពួក​កូន​ចៅ​អេប្រា‌អិម ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

11. មេ​ទី​៨ សំរាប់​ខែ​កត្តិក គឺ​ស៊ីបា‌កាយ ជា​ពួក​ហ៊ូសាយ ក្នុង​ពូជ​ពង្ស​សេរ៉ាស ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

12. មេ​ទី​៩ សំរាប់​ខែ​មិគសិរ គឺ​អ័បៀ‌ស៊ើរ ជា​អ្នក​ក្រុង​អាន៉ា‌ថោត ពូជ​អំបូរ​បេន‌យ៉ា‌មីន ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

13. មេ​ទី​១០ សំរាប់​ខែ​បុស្ស គឺ​ម៉ាហា‌រ៉ាយ ជា​អ្នក​ស្រុក​នថូផា ពូជ​ពង្ស​សេរ៉ាស ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

14. មេ​ទី​១១ សំរាប់​ខែ​មាឃ គឺ​បេណាយ៉ា ជា​អ្នក​ស្រុក​ពី​រ៉ាថូន ក្នុង​ពូជ​អំបូរ​អេប្រា‌អិម ក្នុង​វេន​នេះ​មាន​២​ម៉ឺន​៤​ពាន់​នាក់

15. មេ​ទី​១២ សំរាប់​ខែ​ផល្គុណ គឺ​ហេល‌ដាយ ជា​អ្នក​ស្រុក​នថូផា ពូជ​ពង្ស​អូធ្នាល ក្នុង​វេន​នេះ​ក៏​មាន​២​ម៉ឺន​៤​ពាន់​នាក់​ដែរ។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 27