គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 25:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដាវីឌ និង​ពួក​មេ‌ទ័ព ក៏​ញែក​ពួក​កូន​ចៅ​អេសាភ ហេម៉ាន និង​យេឌូថិន​ខ្លះ ចេញ​ទុក​សំរាប់​ការ‌ងារ ឲ្យ​បាន​ពោល​តាម​ស៊ុង ពិណ និង​ឈឹង ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​នោះ មាន​ចំនួន​ដូច្នេះ

2. គឺ​ក្នុង​ពួក​កូន​ចៅ​អេសាភ មាន​សាគើរ យ៉ូសែប នេថានា និង​អ័សា‌រេឡា សុទ្ធ​តែ​ជា​កូន​អេសាភ ក៏​នៅ​ក្នុង​បង្គាប់​អេសាភ​ដែរ គឺ​ជា​អ្នក​ដែល​ពោល​តាម​បង្គាប់​ស្តេច

3. ខាង​ឯ​យេឌូថិន ពួក​កូន​ចៅ​លោក គឺ​កេដាលា សេរី យេសាយ៉ា ហាសាបយ៉ា ម៉ាធិធា និង​ស៊ីម៉ាយ ទាំង​អស់​មាន​៦​នាក់ គេ​កាន់​ស៊ុង​នៅ​ក្នុង​បង្គាប់​យេឌូថិន ជា​ឪពុក​គេ ដែល​ជា​អ្នក​ពោល​ពំនោល ដោយ​ពាក្យ​អរ​ព្រះ‌គុណ និង​ពាក្យ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា

4. ខាង​ឯ​ហេម៉ាន ពួក​កូន​ចៅ​លោក គឺ​ប៊ូកគា ម៉ាថានា អ៊ូស៊ាល សេបួល យេរី‌ម៉ូត ហាណានា ហាណានី អេលាថា គីដាលធី រ៉ូម៉ាមធី-អេស៊ើរ យ៉ូស‌បេ‌កាសា ម៉ាឡូធី ហូធារ និង​ម៉ាហា‌ស៊ីយ៉ូត

5. នោះ​សុទ្ធ​តែ​ជា​កូន​របស់​ហេម៉ាន ជា​អ្នក​មើល‌ឆុត​របស់​ស្តេច ខាង​ឯ​ព្រះ‌បន្ទូល​នៃ​ព្រះ សំរាប់​លើក​ស្នែង​ឡើង​ផ្លុំ ព្រះ​ទ្រង់​ប្រោស​ឲ្យ​ហេម៉ាន​បាន​កូន​ប្រុស​១៤ និង​កូន​ស្រី​៣

6. អ្នក​ទាំង​នោះ​សុទ្ធ​តែ​នៅ​ក្នុង​បង្គាប់​របស់​ឪពុក សំរាប់​ការ​ចំរៀង​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដោយ​លេង​ឈឹង ពិណ និង​ស៊ុង ដើម្បី​ធ្វើ​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ ឯ​អេសាភ យេឌូថិន និង​ហេម៉ាន លោក​នៅ​ក្នុង​បង្គាប់​របស់​ស្តេច

7. អ្នក​ទាំង​នោះ និង​បង​ប្អូន​គេ​ដែល​បាន​ហាត់​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា គឺ​អស់​អ្នក​ដែល​ប្រសប់ នោះ​មាន​ចំនួន​២៨៨​នាក់

8. គេ​បាន​ចាប់​ឆ្នោត ឲ្យ​បាន​ការ‌ងារ​របស់​គេ​រៀង​ខ្លួន ទាំង​តូច​ទាំង​ធំ ហើយ​ទាំង​គ្រូ និង​សិស្ស ក៏​ដូច​គ្នា​ទាំង​អស់។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 25